CamNews

តារា 

ចន ច័ន្ទលក្ខិណា បង្ហាញអារម្មណ៍ តូចចិត្តខ្លួនឯង "មិនសូវចេះ អង់គ្លេស" ក្រោយសម្ភាសន៍ ក្នុងទូរទស្សន៍

ភ្នំពេញ៖ អ្នកនាង ចន ច័ន្ទលក្ខិណា ជាតារាសម្តែង ជើងចាស់មួយដួង ដែលមានប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីរន្ទឺ ហើយជាញឹកញាប់ តែងតែចេញទៅ ចូលរួមកម្មវិធី លក្ខណៈអន្តរជាតិ នៅបណ្តាល ប្រទេសជាច្រើន ។ ទស្សនិកជន ប្រហែលជាគិតថា នាងបានទទួលការយល់ដឹង ពីបណ្តាប្រទេសអន្តរជាតិ និងចេះភាសាបរទេសច្រើន ប៉ុន្តែអ្វីដែលនឹក ស្មានមិនដល់នោះ គឺរូបនាងខ្លួនឯង បែរជាត្អូញត្អែរថា ខ្លួនមិនចេះភាសាបរទេស បានទូលំទូលាយនោះទេ ធ្វើឲ្យនាង ជួបប្រទះ ការលំបាកច្រើន ពេលចូលរួម ក្នុងវេទិកាលំដាប់អន្តរជាតិម្ដងៗ។

ថ្មីៗនេះ គេឃើញវត្តមាន អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានជិះយន្តហោះ ទៅប្រទេសម៉ាឡេស៊ី តំណាងឲ្យអ្នកសិល្បៈ ក្នុងស្រុកខ្មែរ ទៅចូលរួមកម្មវិធី និងកិច្ចសម្ភាសន៍ នៅទូរទស្សន៍ម៉ាឡេស៊ី នៅឯប្រទេសម៉ាឡេស៊ី ។ អ្វីដែលធ្វើឲ្យ ទស្សនិកជន មានការចាប់អារម្មណ៍នោះ គឺក្រោយពីពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័នរូបនេះ បានបង្ហាញសារខ្លីមួយ រៀបរាប់ពីអារម្មណ៍ពិត របស់ខ្លួនថា « ហ៊ឹ...តូចចិត្តណាស់ដែល កើតមកអត់ចេះអង់គ្លេស ទៅ ណាត្រូវរកជំនួយការ បកប្រែរហូត មានអីចុះយន្តហោះភ្លាម គឺប្រើភ្លែត កុំឲ្យខាត ព្រោះស្អែកត្រូវចូលសម្ភាសន៍ នៅស្ថានីយ ទូរទស្សន៍ម៉ាឡេស៊ី បើមិនត្រៀមចម្លើយមុនទេ គឺយ៉ាប់ហើយព្រោះអង់គ្លេសខ្ញុំ គឺអង់គ្លេស អក្ខរកម្ម..»។

តាមរយៈការបង្ហាញសារនេះ បានសរបញ្ជាក់ឲ្យឃើញថា តារាសម្តែងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់មានការ អាក់អន់ស្រពន់ចិត្ត ចំពោះខ្លួនឯង ដែលមិនសូវចេះភាសាបរទេស ពិបាកក្នុងការប្រាស្រ័យទាក់ទង ជាមួយជនជាតិ បរទេស ។ តែទោះជាយ៉ាងណា តារារូបនេះ ក៏មានគូស្នេហ៍រូបសង្ហា លោក ហេង ឡុង តាមជួយនាងគ្រប់ពេល ដោយ នាងបានបង្ហាញសារ ផ្អែមល្ហែម ផ្ញើរអរគុណគូស្នេហ៍ថា «thank honey for help Heng Loong បើមិនជួយទេ អូនពិតជាឆ្លើយមិនចេញទេ...!» ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh