នៅពេលអ្នកកំពុងមានកិច្ចសំភាសន៍ការងារ ជាមួយអ្នកគ្រប់គ្រង អ្នកគួរតែនិយាយបង្ហាញពីជំនាញ និងបទពិសោធន៍ណា ដែលពាក់ព័ន្ធទៅនឹងការងាររបស់អ្នក ដើម្បីឲ្យកិច្ចសំភាសន៏ប្រព្រឹត្តទៅដោយរលូន ហើយអ្នកគួរជៀសវាងកុំនិយាយពាក្យណា ដែលមិនជាប់ទាក់ទងទៅនឹងប្រធានបទ ព្រោះវាអាចធ្វើឲ្យស្ថានការណ៍ មិនមានលក្ខណៈប្រសើរសម្រាប់អ្នក។ ខាងក្រោមនេះជាចំនុច ដែលអ្នកគួរតែជៀសវៀង ក្នុងអំឡុងពេលសម្ភាសន៍ការងារណាមួយ៖
១. ខ្វល់ចិត្ត
ការពិចារណា ឬក៏គិតច្រើនពេកទៅលើអ្វីមួយ ក្នុងពេលមានកិច្ចសំភាសន៍ វាក៏អាចជាហេតុផលមួយ ដែលធ្វើឲ្យអ្នកគ្រប់គ្រងការសំភាសន៍ ចាប់បានពីចំនុចខ្សោយ របស់បេក្ខជននៅក្នុងស្ថានភាពការងារ ដែលនាំឲ្យអ្នកបាត់បង់ឪកាសសម្រាប់ការងារមួយនេះ។
២. ឆ្លើយដោយការស្មាន
នៅពេលខ្លះ អ្នកទាំងមិនទាន់បានដឹងថា អ្នកគ្រប់គ្រងការសំភាសន៍នឹងសួរសំនួរអ្វីដល់អ្នកផង តែអ្នកបែរជាឆ្លើយទាំងស្មានទៅវិញ ដែលនេះជាទង្វើមួយ មិនសមរម្យទាល់តែសោះ។
៣. និយាយពាក្យមិនល្អ
ខណៈដែលកំពុងតែធ្វើកិច្ចសំភាសន៍ អ្នកមិនគួរលើកយកពាក្យអសុរោះមកនិយាយនោះទេ ព្រោះវាអាចធ្វើឲ្យបរិយាកាស នៃកិច្ចសំភាសន៍ប្រែជាអាប់អួរបាន។
៤. ឆ្លើយថាទេ
នៅពេលខ្លះ មានប្រយោគមួយចំនួននៅក្នុងកិច្ចសំភាសន៍ ធ្វើឲ្យអ្នកត្រូវនិយាយពាក្យថា ទេ ប៉ុន្តែវាពិបាក ឆ្លើយថាទេណាស់ ព្រោះបើអ្នកឆ្លើយដូចនេះ អាចធ្វើឲ្យការសំភាសន៍របស់អ្នកនឹងទទួលបានភាពបរាជ័យជាមិនខាន។ ដូច្នោះអ្នកគួរស្វែងរកប្រយោគណា ដែលឆ្លើយបដិសេធហើយ មិនមានបញ្ហាអ្វីកើតទ្បើង។
៥. រកលេសដោះសារ
ឧទាហរណ៍ ប្រសិនបើអ្នកជាបុគ្គលិកមួយនៅក្នុងក្រុមហ៊ុន អ្នកមិនគួរចូលចិត្តយកលេសដោះសារពីនេះ ឬក៏ពីនោះ មកធ្វើជាហេតុផល សម្រាប់ការងាររបស់អ្នកទេ ព្រោះប្រធានក្រុមហ៊ុន មិនមែនចាំតែជឿពាក្យដោះសារ របស់អ្នករហូតនោះទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង