(ភ្នំពេញ)៖ ថ្មីៗនេះនៅលើបណ្តាញ សង្គមហ្វេសប៊ុកមានការ បែកធ្លាយដំណឹងថា តារាចម្រៀងសម្លេងពីរោះសម្ដីស្រាលស្រទន់ កញ្ញា សុខ ពិសី បានត្រៀមរើបង្វេចចាកចេញ ពីទ្រនំសាន់ដេ ហក់ចូលផលិតកម្មហង្សមាស ដោយសាតែនាងចង់ពួតដៃគ្នាជា លោក ងួន ចាន់ដេវិត ផលិតបទចម្រៀងថ្មី Original ដើម្បីដណ្តើមយកទីផ្សារ គាំទ្របន្ថែម។
បើតាមប្រភព ដែលត្រូវបានបង្ហោះចែកចាយ ពាសពេញបណ្តាញសង្គមហ្វេសប៊ុក បង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ពីសំណាក់ ទស្សនិកជននោះបានសរសេរថា «សុខ ពិសី នឹងបច្ចប់កុងត្រា(កិច្ចាសន្យា)ជាមួយផលិតកម្មសាន់ដេ ហើយនិងចុះកុងត្រាថ្មី ជាមួយផលិតកម្ម ហង្សមាស នូវខែក្រោយ ហើយត្រៀមចាប់ដៃគូ ជាមួយ G-Devith ផលិតបទចម្រៀងថ្មី ដើម្បីផលិតកម្មបទចម្រៀង នៅហង្សមាស។
ជុំវិញដំណឹង នៃការចាក់ចេញពីផលិតកម្មសាន់ដេ ទៅចូលផលិតកម្ម ហង្សមាស ពីសំណាក់តារាចម្រៀង សុខ ពិសី ពេលនេះ បានក្លាយជាមួយដ៏រំជើបរំជួល ពេញបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងមជ្ឈដ្ឋាន អ្នកគាំទ្រខាងក្រៅផងដែរ គ្រាដែលមិនទាន់មានការចេញមុខបំភ្លឺ ពីសាមីខ្លួនតារាសាច់ខ្ចីរូបស្រស់ កញ្ញា សុខ ពិសី ។ ប៉ុន្តែដើម្បីបញ្ជាក់ការពិត ជៀសវាងការភ័ន្តច្រឡំ កាន់តែខ្លាំងនោះ តារាចម្រៀង សុខ ពិសី ក៏បានចេញមុខប្រតិកម្មឆ្លើយបដិសេធថា ពុំមែនជាការពិតឡើយ។
កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងថា «ខ្ញុំហត់ជំនួស បានហើយ គ្មានអីបានមកវិញទេ ។ ឈប់ធ្វើការសន្និដ្ឋាន ដោយគ្មានប្រភពច្បាស់លាស់ ខ្ញុំធ្វើការទីណាសុខ គឺខ្ញុំនៅទីនោះហើយ បើសិនជាអាច សូមមេត្ដាឈប់យកខ្ញុំទៅប្រៀបធៀប និងរៀមច្បងឬសិស្បៈការិនីដទៃទៀត ព្រោះការងារសិល្បៈ ដែលខ្ញុំធ្វើសព្វថ្ងៃ គឺព្រោះចិត្ដខ្ញុំស្រលាញ់ និងបំរើអារម្មណ៍ អ្នកដែលគាំទ្រខ្ញុំ មិនមែនយកមកប្រកួតប្រជែង ជាមួយតារារូបណាឡើយ..!»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង