ព័ត៌មានអន្តរជាតិ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេសworldnewstoday ដែល
ទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ក្រុមមន្រ្តីប៉ូលីសបាន
រកឃើញក្មេងតូចៗដល់ទៅ ១៩ រូប នៅក្នុងផ្ទះដ៏ក្តៅមួយ បង្អត់អាហារដល់ទៅ មួយអាទិត្យ
ឯណោះ ដោយគ្មានអាណាព្យាបាលណាមួយថែទាំនោះទេ។
គួររំឮកផងដែរថា ក្មេងៗទាំងនោះ មានអាយុចន្លោះពី៨ខែ ដល់ ១៤ឆ្នាំ ស្របពេលដែលពួក
គេទាំងអស់នោះ ត្រូវបានរកអោយឃើញថា បានដឹកជញ្ជូនមក និងសម្រាកព្យាបាលនៅឯ
មណ្ឌលសុខភាព ដែលក្រោយមកត្រូវបានបញ្ជូនមកទីនេះ ដោយស្តិតនៅក្រោមការមើល
ថែរក្សាគាំពារពីរដ្ឋ។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ស្រ្តីម្នាក់មានឈ្មោះថា Jackie Farah
វ័យ ៣២ ឆ្នាំត្រូវបានចាប់ឃាត់ខ្លួន ស្របពេលដែលគេក៏ជាម្តាយក្មេងមួយចំនួនក្នុងចំណោម
ក្មេងៗទាំងអស់នោះផងដែរ ដោយគាត់បានទុកគេចោលមិនមានអាណាព្យាបាលណាមើល
ថែទាំ ស្របពេលដែលខ្លួនធ្វើដំណើរពី Chicago ទៅ Bowling Green។
គួររំឭកផងដែរថា ក្មេងៗទាំងអស់នោះ មិនមានអាហារទទួលដល់ទៅ ១ អាទិត្យ ស្របពេល
ដែលក្រុមមន្ត្រីប៉ូលីស បានទៅដល់កន្លែងកើតហេតុ សីតុណ្ហភាពកើនដល់ 90 degrees
ឯណោះ៕
ដោយ ៖ ពិសី
ប្រភព ៖ worldnewstoday