CamNews

មិនគួរឲ្យជឿ 

ស៊ីអារម្មណ៍ អស់នារីៗ លេងបណ្តាញទំនាក់ទំនង សង្គម ដោយសារតែ បុរសទ្រព្យស្តុកម្នាក់

ស្ទើរតែមិនគួរអោយជឿ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានរកអោយឃើញថា មានភាពល្បីល្បាញអស់ ទាស់ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមចិន Weibo ពោលគឹ​ ធ្វើអោយអ្នករាល់គ្នា មានភាពស្រឡាំង កាំង ខណៈគាត់ សរបញ្ជាក់អោយឃើញថា ចង់ជួលមិត្តស្រីម្នាក់ ជាថ្នូរនឹងសាច់ប្រាក់ដល់ទៅ ១លាន យ័នឯណោះ ខណៈស្មើនឹង ១ សែន ៧ ម៉ឺនដុល្លារ នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយពី គេ ហទំព័រសារព័ត៌មានបរទេស ប្លែក ដឹម៉េត្រូ ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា បេក្ខភាព បុរសដែលត្រូវបានគេជឿថា ជាកូនអ្នកមានស្តុក ខាងលើ បានប្រើប្រាស់គណនី ឈ្មោះ Host of Henan newscast’ ដើម្បីបង្ហោះជា សារ ផ្សព្វផ្សាយស្តីពី ការចង់ជួល មិត្តស្រី របស់ខ្លួន នៅលើបណ្តាញសង្គម Weibo ។ ជាការពិត បើ យោងតាម ការដកស្រង់ Status របស់បុរសខាងលើ រកអោយឃើញថា គាត់ពិតជាចង់ជួលមិត្តស្រី ម្នាក់អោយធ្វើការអមដំណើរ ដើរតួជាមិត្តស្រីរបស់គាត់ ខណៈនឹងមានការទទួលទានអាហារជួបជុំ ក្រុមគ្រួសារ នាឱកាស ពិធីបុណ្យប្រពៃណីចិន Spring Festival ដោយនៅក្នុងនោះ អ្វីដែលជាតំរូវការ ចង់បានពីមិត្តស្រីណាដែលចង់ដាក់ពាក្យ​ ត្រូវតែមានលក្ខណៈ សម្បត្តិដូចខាងក្រោម ៖ ត្រូវមានអាយុ យ៉ាងច្រើនបំផុត ២៥ ឆ្នាំ កំពស់ ១,៦៨ ទម្ងន់តិចជាង ៥០ គ.ក នឹងមានប្រវត្តិការសិក្សា យ៉ាងហោច ណាស់ ត្រឹមថ្នាក់ បរិញ្ញាប័ត្រ ។

 

បន្ថែមពីលើនេះ បើបេក្ខភាពរូបណា មានប្រវត្តិការសិក្សា ជ្រៅជ្រះជាង ការចង់បានខាងលើ ពោលគឺ ថ្នាក់អនុបណ្ឌិត ឬក៏បណ្ឌិត ក៏ដូចជា នៅព្រហ្មចារី គាត់នឹងចំណាយលុយបន្ថែមពីលើថ្លៃដើម ដល់ទៅ ១០ភាគរយ ដោយនៅក្នុងតម្រូវអោយធ្វើដំណើរអមជាមួយគាត់ ដោយហោះពី Shenzhen ទៅ Zhe-  ngzhou នឹងត្រលប់មកវិញ ។

បើតាមការអោយដឹង អ្វីដែលជាភាព ភ្ញាក់ផ្អើលនោះគឺ គេឃើញមាន នារីដល់ទៅ ១០,០០០ នាក់ធ្វើ ការខមមិន ឆ្លើយតបទៅនឹងអ្វីដែលបានរៀបរាប់ខាងលើ ខណៈពេលដែលមកទល់នឹងរសៀលថ្ងៃ អាទិត្យ បើតាមប្រភពសារព័ត៌មានអោយដឹងថា មាននារីដល់ទៅ ជាង ៥,២៦៤ នាក់ មកពីទូទាំងប្រ ទេសចិន បានមានចំណាប់អារម្មណ៍ ដាក់ពាក្យ ឆ្លើយតប ទៅនឹងតម្រូវការខាងលើ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹម៉េត្រូ


Tags: China Int news Unt news tyres Viral video Youtube Hong Kong Mainland Beijing Shanghai