CamNews

ម៉ូតូ 

ម៉ូតូ Kawasaki Versys Tourer ស៊េរីថ្មី ២០១៤ នឹងបង្ហាញខ្លួន នៅលើទីផ្សារម៉ូតូធំ ក្នុងពេលឆាប់ៗ នេះ

ម៉ូតូ  Kawasaki Versys Tourer ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទម៉ូតធំ បែបស្ពត ដ៏ស្រស់ស្អាត
ដែលមានរូបរាងធំខ្ពស់ ដែលសាកសមបំផុត សំរាប់យុវវ័យសម័យថ្មី។ ម៉ូតូ Kawasaki Versys
Tourer ដ៏ស្រស់សង្ហា ត្រូវទទួលការចាប់អារម្មណ៍និងទទួលបានការគាំទ្រជាច្រើនពីសំណាក់
អ្នកចូលចិត្តលេងម៉ូតូធំ។

ម៉ូតូ Kawasaki Versys Tourer ជាម៉ូតូធំដ៏ប្រណិតដែលត្រូវបានរចនាម៉ូដនិងតុបតែងឡើងល្អ
ឥតខ្ចោះទាំងរូបរាង ដ៏ទាក់ទាញ និង មានកំលាំងម៉ាស៊ីនខ្លាំង ៦៤៩សេសេ ល្បឿនលឿន អាច
បើកបរបានល្បឿន ១២៤ម៉ាយ/ម៉ោង និងមានបំពាក់មកជាមួយ នឹងធុងទឹកត្រជាក់សំរាប់ ការពារ
ម៉ាស៊ីនម៉ូតូ  មិនឱ្យក្តៅខ្លាំងពេលធ្វើដំណើរទៅផ្លូវជិត ឬ ឆ្ងាយ ប្រកបដោយសុវត្ថិភាពខ្ពស់ និងមាន
សមត្ថភាពអាចផ្ទុកសំាង បាន ១៩លីត្រ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed 


Tags: motorcycle 2014 Kawasaki Versys Tourer