អារ៉ាប់៖ បើតាមការអោយដឹងពីពត៌មាន ដេលីមែលកាលពីដើមសប្ដាហ៍នេះ បានអោយ
ដឹងថា សំណង់សូនទឹកដ៏ស្កឹមស្កៃមួយ ត្រូវបានសាងសង់ជិតរូចរូចហើយ ដែលសំណង់
នេះស្ថិតនៅចំកណ្ដាលកោះមួយ នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។
បើតាមការអោយដឹងពីក្រុមអ្នកវិស្វករ គឺលោក Yameth Alash បានអោយដឹងថា សំណង់
អាគារមួយនេះ ត្រូវបានសាងសង់អស់រយៈពេលជិត ១ឆ្នាំហើយ។ អាគារនេះ ត្រូវបានរចនា
ឡើងនៅលើកោះ 'Yas Island' នៃទីក្រុង Abu Dhabi ប្រទេសអារ៉ាប់។ លោកបានបន្ដថា អា
គារនេះ ត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីប្រមាណជា ១៥ ហិកតា ដែលត្រូវបានចំណាយ
ទឹកប្រាក់ប្រហែល ៦៥លានដុល្លារ។
លោក Alash បានបន្ដថា សំណង់សូនទឹកនេះ ត្រូវបានរចនាឡើងដូច រចនាបថខ្មែរអញ្ចឹង
ពោលគឺ មានសត្វនាគអមជុំវិញ ហើយមានគូរទឹកដ៏ធំព័ទជុំវិញតែម្ដង។ Alash បាននិយាយ
ថា គោលបំណងនៃការសាងសង់សំណង់នេះឡើង គឺចង់អោយមានការទាក់ទាញពីភ្ងៀវ
ចូលទស្សនា ក៏ដូចជាចង់បង្ហាញពីភាពខ្លាំងនៃ ការសាងសង់អាគារមហិមា នៅលើពិភព
លោកផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អាគារមួយនេះ នឹងបើកអោយប្រើបា្រស់នៅ
ចុងឆ្នាំ ២០១២ នេះផងដែរ។
ដោយ៖ រក្សា
ប្រភព៖ dailymail