ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates វត្តមានមកពីក្រុង ឌូបៃសហព័ន្ធ អារ៉ាប់អ៊ី ម៉ីរ៉េត បានលុបចោល នូវការបញ្ជាទិញ យន្តហោះ ដល់ទៅ ៧០ គ្រឿង ប្រភេទ A350 ពីក្រុមហ៊ុន ផលិតយន្តហោះនាំមុខ របស់ពិភពលោក Airbus Group ក្រោយពីមានកិច្ចពិភាក្សាផ្លូវការ ស្តីអំពី តម្រូវការ ក្រុមហ៊ុនអាកាសចរណ៍ ទៅលើ បណ្តាយន្តហោះ ប្រភេទថ្មី នេះបើយោងតាមការដក ស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន បរទេស អាស៊ីវ័ន ។
ក្រុមហ៊ុន Airbus បានគូសបញ្ជាក់អោយដឹង នៅក្នុង សេចក្តីថ្លែងការណ៍ របស់ខ្លួន អោយដឹងថា កាលពីអំឡុងឆ្នាំ ២០០៧ កន្លងទៅ ក្រុមហ៊ុន អាកាសចរណ៍ Emirates បានបញ្ជាទិញ យន្តហោះ ប្រភេទថ្មី ដល់ទៅ ៧០ គ្រឿង ក្នុង នោះ A350-900 មាន ចំនួន ៥០ គ្រឿង និង A350-1000 មាន ចំនួន ២០ គ្រឿង ហើយការបញ្ជាទិញមួយនេះ បើតាម ការគ្រោងទុក យន្តហោះគ្រឿងដំបូងដែល និឹងទទួលបាន នឹងត្រូវផ្តល់ជូន ក្នុងអំឡុងឆ្នាំ ២០១៩ ។
Airbus បញ្ជាក់បន្តអោយដឹងថា វាគឺជាទំនុក ចិត្តដ៏ខ្លាំងមួយ ស្តីពី កម្មវិធី A350 ស្របពេលដែល មានគូប្រជែង Boeing's 787 Dreamliner គឺជាដៃគូប្រកួតនាំមុខ បំផុត ខណៈពេលដែលមានការ រំពឹងទុក អោយដឹងថា នឹងមានការបញ្ជាទិញ A350 កាន់តែច្រើនឡើងៗ នៅក្នុងអំឡុងឆ្នាំ ២០១៤ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន