CamNews

រថយន្ត 

រថយន្តឥណ្ឌាម៉ាក Nano ត្រូវបានកែតំរូវឡើងវិញនៅ US


លោក Ratan Tata មហាសេដ្ឋី និងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Tata Group បាននិយាយប្រាប់
អ្នកសារពត៌មានថា “រថយន្តឥណ្ឌាម៉ាក Nano minicar  នឹងត្រូវរចនាឡើងវិញ ក្រោយពីបាន
នាំចូលក្នុងសហរដ្ឋអាមេរិកប៉ុន្មានរយះពេលកន្លងមកនេះ”។

លោកបានបន្តថា ទីផ្សារនៅសហរដ្ឋអាមេរិក     ជាទីផ្សារដែលមានភាពប្រកួតប្រជែងណាស់
ដូច្នេះហើយយើងនឹងធ្វើការកែសំរួលដោយបំពាក់នូវម៉ាស៊ីនធំជាងមុន ជាមួយនឹងការគ្រប់គ្រង
ចង្កូតឲ្យបានល្អជាងមុនផងដែរ ដែលវានឹងលក់ក្នុងតំលៃក្រោម ១០០០០ដុល្លា ប៉ុណ្ណោះ។

សូមបញ្ជាក់ថា រថយន្តម៉ាក Nano minicar គឺជារថយន្តដែលមានតំលៃថោកជាងគេបំផុតនៅ
លើពិភពលោក។ ជាមួយនឹងការកែសំរួលឡើងវិញ   រថយន្តនេះពិតជាអាចប្រកួតប្រជែងក្នុង
ទីផ្សារសហរដ្ឋអាមេរិកបាន៕

ដោយ៖ រិនដូ

ប្រភព៖ .autoweek.


Tags: car technology