CamNews

ជីវិតរស់នៅ 

អស់កង្វល់រឿងស្បែកស្ងួត និងស្បែកខ្លាញ់ដោយរូបមន្ដធម្មជាតិទាំងនេះ

ផ្លែល្ហុងសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលមានប្រសិទ្ធភាពផ្ដល់សំណើមដល់ស្បែកស្ងួត និងស្បែកស្រអាប់។ អ្នកអាចប្រើល្ហុង ធ្វើជាម៉ាស់បិទមុខក៏បាន។ ម៉ាស់នេះងាយស្រួលក្នុងការធ្វើ មិនចំណាយពេលវេលា និងប្រើកម្លាំងច្រើននោះទេ។ មិនថាជាស្បែកស្ងួត ស្បែកសម្បូរជាតិខ្លាញ់ ឬស្បែកធម្មតានោះទេ រូបមន្ដខាងក្រោម ពិតជាអាចជួយដោះស្រាយបាន។

ម៉ាស់បិទមុខផ្សំពីផ្លែល្ហុង និងទឹកឃ្មុំ(សម្រាប់ស្បែកស្ងួត)
ការរួមផ្សំបញ្ចូលគ្នានៃល្ហុង និងទឹកឃ្មុំ អាចមានប្រសិទ្ធភាពអស្ចារ្យសម្រាប់ បុរសស្រ្ដី ដែលមានស្បែកស្ងួត។ ទឹកឃ្មុំ អាចជួយថែរក្សាស្បែកក្នុងកម្រិតមួយដ៏អស្ចារ្យ ខណៈដែលអង់ស៊ីម ដែលមាននៅក្នុងសាច់ល្ហុងជួយបើកចំហរន្ធញើស និងលាងសម្អាតចូលជ្រៅទៅក្នុងស្បែករបស់អ្នក។ ដើម្បីបង្កើតម៉ាស់បិទមុខនេះ អ្នកត្រូវយកសាច់ល្ហុងទុំ ១/៤ ពែង  ទឹកឃ្មុំ ១/២ ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ ១/២  ស្លាបព្រាកាហ្វេ ។ លាយគ្រឿងផ្សំទាំងអស់ចូលគ្នារហូតទាល់តែវាខាប់ល្អ។ នៅពេលលាយរួចរាល់ហើយ សូមលាប វានៅលើមុខរបស់អ្នកឱ្យស្មើៗគ្នា ហើយទុកវាឱ្យស្ងួតនៅលើមុខឱ្យបានរយៈពេល ១០ នាទី។ សូមលាងជម្រះជាមួយទឹកត្រជាក់ និងពិនិត្យមើលលទ្ធផលរបស់វា។ អ្នកអាចអនុវត្ដវិធីនេះម្តងទៀតរៀងរាល់ថ្ងៃ។


ម៉ាស់ផ្សំពីល្ហុង និងក្រូចពោធិ៍សាត់(សម្រាប់ស្បែកខ្លាញ់)

ប្រសិនបើអ្នកមានស្បែកខ្លាញ់ នោះម៉ាស់បិទមុខប្រភេទនេះ ពិតជាល្អឥតខ្ចោះសម្រាប់អ្នក។ ប្រសិទ្ធភាពនេះគឺសម្រេចបាន ដោយសារតែមានវត្តមាននៃពណ៌ទឹកក្រូចពោធិ៍សាត់នៅក្នុងម៉ាស់នេះ ពីព្រោះពណ៌ទឹកក្រូច គឺជាសមាសធាតុធម្មជាតិ ដែលអាចកាត់បន្ថយជាតិខ្លាញ់នៅលើស្បែក។ ការរួមផ្សំបញ្ចូលគ្នានៃគ្រឿងផ្សំទាំងពីរយ៉ាងនេះ អាចកម្ចាត់ស្នាមជាំពីផ្ទៃមុខបាន ។ សូមយកចានគោមមួយ និងដាក់បន្ថែមទឹកដែលចម្រាញ់ពីល្ហុងទុំ និងដាក់ទឹកក្រូចពោធិ៍សាត់​ ៣ ស្លាបព្រាបាយចូលទៅក្នុងនោះ ។ លាយវាចូលគ្នាឱ្យបានល្អ ហើយលាបវា នៅលើមុខរបស់អ្នក។ ទុកវានៅលើមុខឱ្យបានរយៈពេល ១៥ នាទី ហើយលាងវាឱ្យអស់ជាមួយនឹងទឹកត្រជាក់ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព ៖ ndtv


Tags: Health news