CamNews

មិនគួរឲ្យជឿ 

ចម្លែកៗ ៖ ប្រទះឃើញក្តាមខ្មោច មានរូបលលាដ៍ក្បាលចម្លែក នៅលើស្នូក

ចម្លែកៗ ៖ ក្តាមចម្លែក ដែលត្រូវបានគេប្រទះឃើញនៅឯប្រទេសសឹង្ហបុរីកាលពីពេល
កន្លងទៅនេះ ត្រូវបានកំណត់ឈ្មោះថា ក្តាមខ្មោច  'ghostly crab'  បន្ទាប់ពីបានប្រទះ
ឃើញនូវរូបលលាដ៏ក្បាលចម្លែក នៅលើស្នូករបស់វាទាំងសងខាង នេះបើយោងតាម
ការដកស្រង់សេចក្តីរាយការណ៍ព័ត៌មាន  ដែលបានចេញផ្សាយដោយគេហទំព័រសឹង្ហ
បុរី singaporeseen ។

លើសពីនេះ  ប្រភពសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរ
ថា ក្តាមនេះ   ត្រូវបានទិញយកមកពីទីផ្សារ​​  ដោយពលរដ្ឋសឹង្ហបុរីមួយរូប រួចក៏បាន
ផ្តិតយករូបភាពដ៏ចម្លែកនេះ    ដោយបានបង្ហោះចូល ទៅក្នុងប្រព័ន្ធអ៊ិនធើណេត ក៏
ដូចជា   បណ្តាញទំនាក់ទំនងសង្គម   ខណៈទទួលបានការចាប់អារម្មណ៍  ក៏ដូចជា
ភាពភ្ញាក់ផ្អើលជាខ្លាំងផងដែរនោះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ singaporeseen


Tags: international news strange news unbelievable news pic