ជាការពិតណាស់ថា សំលៀកបំពាក់ក៏ដូចជាវត្ថុប្រើប្រាស់ផ្សេងៗភាគច្រើនត្រូវធ្វើការ
ព្រាងម៉ូតជាមុនសិន មុននិងបញ្ជេញលក់នៅលើទីផ្សារ។ ដោយឡែកនៅក្នុងករណីនេះ
នាង Kara Koskowich បានរចនាម៉ូតសំលៀកបំពាក់ដោយខ្លួននាងផ្ទាល់ដែលម៉ូត
សំលៀកបំពាក់នេះ ត្រូវបានធ្វើឡើងដោយក្រដាស Homework ចាស់ជាច្រើនក្នុងការ
ចូលរួមថ្ងៃបញ្ជប់ការសិក្សា។
ច្បាស់ណាស់ថា ភាគច្រើននៃសិស្សនិស្សិតប្រាកដជានិងមិនមើលសន្លឹកកិច្ចការផ្ទះជាថ្មីម្តង
ទៀតទេក្រោយពីពួកគេបានបញ្ជប់ការសិក្សា ក៏ប៉ុន្តែនាង Kara Koskowich ដែលមានវ័យ១៧
ឆ្នាំ បាននឹកឃើញគំនិតថ្មីមួយភ្លែកៗក្នុងការយកសន្លឹក Homework មកធ្វើជាសំលៀកបំពាក់
ដើម្បីចូលរួមក្នុងពិធីបញ្ជប់ការសិក្សារបស់គេ។ សំរាប់ខ្ញុំវាមិនមែនជារឿងធំដុំអ្វីនោះទេ ហើយ
ក៏មិនចាំបាច់ចំណាយលុយច្រើន វាមើលទៅស្រស់ស្អាតនិង សមល្មមដែលយើងអាចទទួលយក
បាន យុវតីជនជាតិកាណាដារូបនេះបានប្រាប់ដល់ CBC ដូច្នេះទើបនាងធ្វើវាឡើងដោយមានគំ
និតច្នៃប្រឌិត និងមានតែមួយគត់ ដោយនាងមិនចាំបាច់ទៅដើរមើលសំលៀកបំពាក់នៅឯផ្សារ
នោះទេ។ នាងបាននឹកឃើញគំនិតនេះតាំងពីខែមិនាមកម្ល៉េះ ហើយនាងក៏បានធ្វើវាតាំងពីពេល
នោះមក ធ្វើយ៉ាងណាអោយទាន់និងកម្មវិធីដ៏អស្ចារ្យនេះ។
សំលៀកបំពាក់ដែលធ្វើចេញពីក្រដាស Homework គណិតវិទ្យា
នាង Kara Koskowich បានធ្វើវាឡើងដោយសរុបសន្លឹក Homework គណិតវិទ្យារបស់នាងទាំង
អស់មានចំនួន៧៥ទំព័រ និងបង្រ្គប់វាដោយបន្ថែមនូវខ្សែក្រវ៉ាត់ចំរុះពណ៌ដ៏ស្រស់ស្អាតថែមទៀត
ផង។ នាងក៏បានចំណាយច្រើនថ្ងៃគួរសមដែរក្នុងការធ្វើវា ដោយនាងព្យាយាម កាត់ផង ដេរប៉ាក់
ផង បិទជ័រកាវផង ដែលជាលទ្ធផលនាងក៏ទទួលបានសំលៀកបំពាក់ក្រដាសមួយនេះ។ អ្វី
ដែលជារឿងពិបាកនោះគឺថា នាងរួមនឹងមិត្តនាងម្នាក់ទៀតដែលមានឈ្មោះថា Dorothy
Graham បានព្យាយាមធ្វើវាដោយផ្ចិតផ្វង់ ដែលជាចុងក្រោយនាងក៏ទទួលបានពាក្យសរសើរ
ទៅលើការច្នៃប្រឌិតសំលៀកបំពាក់នេះ ហើយវាក៏ជារឿងកំប្លែងមួយដែលអ្នករាល់គ្នាមាន
ស្លៀកសំលៀកបំពាក់ដែលមានតំលៃថ្លៃ ខណៈពេលដែលនាងខ្ញុំបានស្លៀកសំលៀកបំពាក់
ដែលគ្មានតំលៃ តែអ្វីដែលអស្ចារ្យនោះគឹថា ខ្ញុំទទួលបានការគាំទ្រយ៉ាងខ្លាំងនាពេលនោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ odditycentral