CamNews

សំណើច 

សំណើច រឿង៖ សេដ្ឋី រើសកូនប្រសារ!

កាលពីព្រេងនាយ​មាន​សេដ្ឋី​ម្នាក់​មាន កូនក្រមុំ​រូប​សម្ផស្ស​ស្រស់​ស្អាត​គួរ​ជាទី​ស្រលាញ់។
គាត់​ចង់បាន​កូនប្រសារ   ដែល​មាន​ប្រាជ្ញា​វៃឆ្លាត ក៏​ប​ញ្ផា​អោយ​អ្នកបម្រើ រក​យុវជន​ដែល
​មាន​ប្រាជ្ញា ដោយ​មាន​លក្ខខណ្ឌ​ថា បើ​មាន​បេក្ខជន​ណា​អាច  ធ្វើ​អោយ​ដំរី​លើកជើង​បាន
លោក​សេដ្ឋី​នឹង​លើក​កូនក្រមុំ​អោយ​ភ្លាម។

មាន​បេក្ខជន​បាន​មក​ចូលរួម​ប្រឡង​យ៉ាងច្រើន តែ​មិន​អាច​ធ្វើ​អោយ​សត្វ​ដំរី​លើកជើង​បាន
​ឡើយ ថែម​ទាំង​មាន​របួស​ដោយសារ​ដំរី​ទៀត​ផង។ តែ​នៅ​សល់​បុរស​ម្នាក់ មក​ពី​ស្រុកលើ
គាត់​ដើរ​ពីក្រោយ​ដំរី​ រួច​ក៏ដាល់​ចំ​ពង​ដំរី​មួយ​ដៃ យ៉ាងដំណំ​ធ្វើ​អោយ​ដំរី​ឈឺ​   លោត​ជើង​៣
​ជើង៤។ ភ្លាម​នោះ ​លោក​សេដ្ឋី​ញញឹម​ពេញចិត្ត​យ៉ាង​ខ្លាំង ដោយ​គិត​ថា បុរស​ម្នាក់​នេះ​ពិត
ជា​មាន​ប្រាជ្ញា​ណាស់  គាត់​ក៏​និយាយ  ទៅ​កាន់​បុរស​នោះ​ថា បើ​ឯង​ធ្វើ​អោយ​ដំរី​គ្រវីក្បាល
​បាន យើង​នឹង​លើក​កូនស្រី ព្រមទាំង​ចែកទ្រព្យ​សម្បត្តិ​ពាក់កណ្តាល​អោយ​ភ្លាម​។

លឺ​ដូច្នេះ​បុរស​នោះ ក៏​ដើរទៅ​ជិត​ត្រចៀកដំរី ហើយ​ខ្សឹប​ប្រាប់​ដំរី​ថា ម៉េច​ឯង​ចង់​ត្រូវ​មួយ​ដៃ
​ទៀត​ឬ? ​លឺសូរ​ភ្លាម​ដំរី ​ភ័យ​ណាស់ ក៏​គ្រវីក្បាល​ញ័រ ​ដូច​គោត្រូវ​ស្រាំងទិច៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke