កីឡាករវាយថេនីស Heather Watson បានមកកាន់មាតុភូមិ ប្រទេសអង់គ្លេសរបស់ខ្លួន
វិញហើយ ក្រោយពីបានទទួលជ័យជំនះលើការប្រកួត Japan Open ដោយបំបាក់កីឡាករ
សញ្ជាតិ តៃវ៉ាន់ កាលពីថ្ងៃអាទិត្យ។
កីឡាករវ័យ ២០ ឆ្នាំម្នាក់នេះបាននិយាយថា ”នាងបានសិក្សាយល់ដឹងច្រើនពីការប្រកួត
ពីមុនៗមក ហើយនាងមានសង្ឃឹមយ៉ាងមុតមាំក្នុងការប្រកួតនៅឆ្នាំក្រោយៗទៀត។ នាង
បានបន្តថា នាងនឹងយកឲ្យបានជើងឯកនៅឆ្នាំ ២០១៣ យ៉ាងហោចណាស់ក៏ដល់ការ
ប្រកួតជម្រុស ៤នាក់ដែរ។”
នាងបានត្រលប់មកប្រទេសខ្លួនវិញ ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់
ប្រជាជាតិអង់គ្លេស ហើយពួកគេនឹងមានឱកាសឃើញនាងលេងនៅក្នុងប្រទេស ក្នុង
ព្រឹត្តិការណ៍ការប្រកួត Statoil Masters នៅថ្ងៃទី ៦ធ្នូ ខាងមុខនេះ៕
ដោយ៖ រិនដូ
ប្រភព.dailymail.