អន្តរជាតិ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Reuters ដែលទើបតែបានចេញ
ផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា តុលាការកំពូលប្រចាំរដ្ឋ Iowa ភាគ
ខាងលិចសហរដ្ឋអាមេរិក បានសម្រេចថា និយោជិក អាចបញ្ឈប់ការងារបុគ្គលិកបានដោយ
ស្របច្បាប់ បើសិនណា រកឃើញថា ពួកគេទាក់ទាញឬក៏ស៊ិចស៊ីខ្លាំងពេក។
គួរបញ្ជាក់ផងដែរ ការសម្រេចបែបនេះបាន បន្ទាប់ពីមានមតិរួមយល់ស្របជាឯកច្ឆន្ទ ស្រប
ពេលដែលកន្លងមក ក៏ធ្លាប់មានពាក្យបណ្តឹងពីសំណាក់ប្រពន្ធលោកទន្តពេទ្យ ទាក់ទិនទៅនឹង
ជំនួយការផ្ទាល់របស់ស្វាមីខ្លួន ធ្លាប់បានមានទំនាក់ទំនងមិនធម្មតា ដែលនាងបានចាត់ទុកថា
វាអាចគំរាមគំហែងដល់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។
ដូច្នេះ ក្រោយមកក៏មានការសម្រេចពីតុលាកំពូល ដោយលើកឡើងថា ថៅកែអាចបណ្តេញ
អ្នកធ្វើការក្រោមបង្គាប់បាន ប្រសិនបើ ពួកគេមើលទៅទំនងជាស៊ិចស៊ី និងទាក់ទាញពេក
ដែលវាគឺជាការប្រព្រឹត្តិល្មើសទៅនឹងច្បាប់។
គួររំឭកផងដែរ បើយើងងាកក្រឡេកទៅមើលការស្ទាបស្ទង់មតិនៅលើទំព័រសារព័ត៌មាននោះ
វិញ ត្រូវបានរកអោយឃើញថា មានមតិយល់ស្រប និង មតិបដិសេធទាក់ទិនទៅនឹងការលើ
កឡើងខាងលើនេះ ស្មើគ្នា នោះគឺ ៤៤,៤៤ ភាគរយ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Reuters