យោងទៅតាម សារព័ត៌មាន Gazetta របស់ប្រទេស អ៊ីតាលីបាន អោយដឹងថា មានរឿង ល្អក់កករនៅ ពីក្រោយ ពានរង្វាន់ Ballon D'or ដែលទាក់ទង និងការឈ្នះ របស់កីឡាករ Cristiano Ronaldo ។
Gazetta បានរាយការណ៍ថា គ្រូបង្វឹករបស់ ក្រុមបាល់ទាត់ ប្រទេស Qatar លោក Fahad Al Zarraa ត្រូវ បានខាង ថា្នក់លើ របស់គាត់ ប្រាប់ថា បោះឆ្នោត អោយកីឡាករ Ronaldo ទៅ ។ ពេលដែល គាត់សួរ អំពីហេតុផល គឺវាកាន់តែ គួរអោយ ភ្ញាក់ផ្អើល ទៅទៀត ។ ហេតុផល នោះគឺលោក Sepp Blatter ដែល ជាអ្នក គ្រប់គ្រង FIFA នោះបានសុំ អោយបោះឆ្នោត អោយ Ronaldo អោយឈ្នះ ពាន រង្វាន់ ដើម្បីលុប លាងដៃខ្មៅ របស់ខ្លួន ទាក់ទង និងរឿង លំអៀងទៅ Messi កាលពីប៉ុន្មាន ខែមុន ។ ដូចនេះខាង Qatar ក៏យល់ព្រម តាមសំណើរ ដើម្បីជា ការសងគុណ ដែលលោក Sepp Blatter ផ្តល់ ឱកាស ឲ្យ Qatar ធ្វើ ជាម្ចាស់ផ្ទះ World Cup 2022 ។ ឥលូវនេះ ទស្សនិកជន មិនត្រឹមតែ សង្ស័យ រឿង បាល់មាស ប៉ុណ្ណោះ ទេតែ ឥលូវនេះ ចូលដល់រឿង លទ្ធផលឆ្នោត ធ្វើជា ម្ចាស់ផ្ទះ World Cup 2022 ថែមទៀត ។
ទស្សនិកជន បាននិយាយថា ក្នុងនាមជា តារាលំដាប់ ពិភពលោក របស់ Real Madrid ម្នាក់ដែលខំ ប្រឹងប្រែង យ៉ាងខ្លាំង កាលពី រដូវកាលមុន វាពិតជា សាកសម ខ្លាំងណាស់ ដើម្បីទទួល ពានរង្វាន់ នេះ តែត្រូវបាន ជាប់ឈ្មោះខ្មៅ ដោយសារតែ អំពើពុក រលួយទាំងនេះ ។ យើងនៅមិនទាន់ ដឹងពី រឿងច្បាស់ ជាងនេះ នៅឡើយទេ យើងនឹងចាំ តាមដាន បន្តទៀត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ the hard tickle