CamNews

ភាពយន្ត 

Abraham Lincoln: Vampire Hunter ជក់ចិត្តដល់ទីបញ្ចប់!


លោក Abraham Lincoln ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ១៦ ដែលបានកាន់រដ្ឋបាលពីឆ្នាំ ១៨៦១
ដល់ឆ្នាំ ១៨៦៥ លោកគឺជាប្រធានាធិបតីទី ១ ដែលបានប្រកាសលុបរបបទាសភាពស្បែកខ្មៅ តែជា
អកុសលលោកត្រូវបានគេលួចធ្វើឃាតនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ១៨៦៥។ តែលោកអ្នកដឹងទេថាក្នុង
ខ្សែភាពយន្តដែលយើងនឹងណែនាំជួនលោកអ្នកនៅពេលបន្តិចទៀតនេះលោក Abraham Lincoln គឺ
ជាអ្វីអោយពិតប្រាកដនោះ? ពិតណាស់ពេលថ្ងៃគឺលោកជាប្រធានាធិបតី តែពេលយប់លោក មាន
ការងារក្រៅម៉ោងដែលលោកជា អ្នកប្រម៉ាញ់បីសាចជញ្ជក់ឈាម ក្នុងរឿង Abraham Lincoln: Vam-
pire Hunter។

នាំមកជូនលោកអ្នកដោយអ្នកដឹកនាំរឿងលោក Timur Bekmambetov រឿងនេះគឺត្រូវបាននិពន្ធជាថ្មី
ដោយ Seth Grahame-Smith ដែលត្រូវបានកែសម្រួលចេញពីសៀវភៅប្រលោមលោករឿង Abra-
ham Lincoln: Vampire Hunter ដែលចេញដោយ Smith ផ្ទាល់កាលពីឆ្នាំ ២០១០ និងមានការចូលរួម
សម្ដែងពីតារាល្បីៗដូចជា Benjamin Walker, Dominic Cooper, Anthony Mackie និង Mary E. Wins-
tead រួមជាមួយនឹងតារាល្បីៗជាច្រើនរូបទៀត បានធ្វើអោយខ្សែភាពយន្តរឿង Abraham Lincoln: 
Vampire Hunter បានក្លាយជាផ្ទាំងទស្សនិយភាពដ៏អស្ចារ្យ។

លោកប្រធានាធិបតីទី ១៦ នៃសហរដ្ឋអាមេរិក ដែលកំពុងតែកាន់អំណាចដឹកនាំរដ្ឋសហព័ន្ធឆ្ពោះ
ទៅកាន់របបប្រជាធិបតយ្យមួយដែលគ្មានទាសភាព តែលោកក៏បានរកឃើញផងដែរថាមានក្រុម
បីសាចជញ្ជក់ឈាមកំពុងតែរៀបចំគំរោងក្នុងការលេបត្របាក់យកអំណាចដើម្បីគ្រប់គ្រងរដ្ឋសហ
ព័ន្ធទាំងមូល។ ដើម្បីការពាររដ្ឋសហព័ន្ធទាំងមូលកុំអោយធ្លាក់ក្នុងកណ្ដាប់ដៃក្រុមបីសាចលោក
ប្រធានាធិបតីត្រូវចេញបំពេញការងារក្រៅម៉ោងនាពេលយប់គឺ កំទេចពួកបីសាចទាំងអស់!

ខ្សែភាពយន្តនេះបានទទួលប្រជាប្រិយភាពជាខ្លាំងដោយរកចំណូលបានរហូតដល់ទៅ ១៦ លាន
ដុល្លាក្នុងរយៈពេលចាក់បញ្ចាំងត្រឹម ១ សប្ដាហ៍ដំបូងប៉ណ្ណោះ! ខ្សែភាពយន្តនេះគឺពោរពេញទៅ
ដោយឈុតឆាកវាយប្រហារដ៏គួរអោយជក់ចិត្ត ធានាថាលោកអ្នកនឹងមិនខកបំណងឡើយ។ សូម
បញ្ជាក់ផងដែរថាខ្សែភាពយន្តរឿង Abraham Lincoln: Vampire Hunter នឹងមានចាក់បញ្ចាំងជាសា-
ធារណៈនៅរោងភាពយន្ត Legend ឋិតនៅផ្សារទំនើប CityMall ជាន់ទី ៣ និងរោងភាពយន្ត The
Cineplex ឋិតនៅផ្សារទំនើបសូរីយាជាន់ទី ៥ ចង់ដឹងសាច់រឿងយ៉ាងណាកុំភ្លេចទៅទស្សនាទាំង
អស់គ្នា។

នៅមិនទាន់អស់ទេជាចុងក្រោយ Camnews ក៏ចង់ប្រាប់ផងដែរថាខ្សែភាពយន្តរឿង Abraham Lin-
coln: Vampire Hunter នេះមានបទចម្រៀងបញ្ចប់រឿងគឺបទ Powerless ដែលច្រៀងដោយក្រុម
ចម្រៀងល្បី LINKIN PARK ដូចនេះហើយពេលដែលភាពយន្តចប់ទៅកុំទាន់អាលងើបចេញទៅ
ណាព្រោះនៅមានចម្រៀងបញ្ចប់មួយបទផងដែរ៕

Powerless ដោយ Linkin Park ក្នុងរឿង Abraham Lincoln: Vampire Hunter 

Abraham Lincoln: Vampire Hunter Official Trailer 

ដោយ៖ ម៉ូនីកា 


Tags: Abraham Lincoln Vampire Hunter movie