CamNews

ជីវិត និងការងារ 

បណ្ដា​កុលសម្ព័ន្ធ​ដែល​អាច បាត់ឈ្មោះ ពី​ផែនដី​ជា​រៀងរហូត

អ្នក​ថតរូប​ជនជាតិ​អង់គ្លេស ឈ្មោះ Jimmy Nelson បាន​ចំណាយពេល ៣ឆ្នាំ ដើម្បី​ថតរូប​ភាព​ស្ដីអំពី​កុលសម្ព័ន្ធ​ដ៏​អាថ៌កំបាំង​ចំនួន ៣៦ នៅ​ជុំវិញ​ពី​ភព​លោក ដែល​កំពុង​ប្រឈម​នឹង​ការបាត់​រលត់​ពី​ផែនដី​ជា​រៀងរហូត។

 

image001.png

ជនជាតិ Tsaatan នៅ​ភាគ​ខាងជើង​ប្រទេស ម៉ុង​ហ្គោ​លី គឺជា​កុលសម្ព័ន្ធ​មួយ​ដែល​ដើរ​ត្រាច់ចរ និង​រស់នៅ​ពឹងផ្អែក​ទៅលើ​សត្វ​រមាំងតូច។ Tsaatan គឺជា​កុលសម្ព័ន្ធ​ចិញ្ចឹមសត្វ​បំលាស់​ទី​ចុងក្រោយ​របស់​ប្រទេស ម៉ុង​ហ្គូ​លី។ ពួកគេ​រស់នៅក្នុង​តំបន់​ព្រៃ taiga នៅក្បែរ​ប៉ូល​ខាងជើង ជា​កន្លែង​ដែល​សីតុណ្ហភាព ពេលខ្លះ​ចុះ​ដល់ ៥០អង្សា​ក្រោម​សូន្យ។


The Kazakhs are Turkic people originaiting from the nother parts of central Asia. For more than two centuries the men have hunted on horseback with trained gold eagles  
Kazakh គឺជា​កុលសម្ព័ន្ធ និង​ជា​ជនជាតិដើម​របស់ ទួរគី ដែលមាន​ប្រភព​មកពី​ភាគ​ខាងជើង​របស់​អាស៊ី​កណ្ដាល។ ជាង ២សតវត្ស​កន្លង បណ្ដា​បុរស​ក្នុង​កុលសម្ព័ន្ធ​នេះ តែង​នាំគ្នា​ជិះសេះ​ចេញ​បរបាញ់ រួមជាមួយ​សត្វ​ឥន្ទ្រី​លឿង។


The Mursi are a nomadic tribe of herdsmen living in the lower Omo Valley, situated in Africa¿s Great Rift Valley in south-west Ethiopia, not far from the Kenyan border 
ជនជាតិ Mursi គឺជា​កុលសម្ព័ន្ធ​ចិញ្ចឹមសត្វ​ត្រាច់ចរ​នៅ Great Rift ក្នុង​ទ្វីបអាហ្វ្រិក ភាគ​និរតី​ប្រទេស Ethiopia ។ ពួកគេ រស់នៅ​ដោយ​ការចិញ្ចឹម​សត្វ ប្រមូល​អនុផល​ព្រៃឈើ បរបាញ់ និង​ធ្វើស្រែ តាម​ឆ្នេរទន្លេ Omo ។


The Huli Wigmen are famous for their tradition of making ornamental wigs from their own hair. The are a number of tribes in Papua New Guinea  
កុលសម្ព័ន្ធ Huli Wigmen រស់នៅក្នុង​ប្រទេស Papua New Guinea ដែលមាន​ឈ្មោះ​ល្បី ដោយសារ​សក់​ក្លែងក្លាយ ចម្លែកៗ និង​មាន​ច្រើន​ពណ៌។


 The Gauchos of Argentina are nomadic horsemen who have wandered the prairies since as early as the 1700s
ជនជាតិ Gauchos នៅ Argentina រស់នៅ​ដោយ​ពឹង​លើ​សេះ និង​ដើរ​ត្រាច់ចរ​នៅតាម​វាលស្មៅ ចាប់ពី​ដើម​សតវត្ស​ទី ១៧ ។ មកដល់​សតវត្ស​ទី ១៩ ជីវភាព​របស់​ពួកគេ​ជួប​ការលំបាក ដោយសារតែ​ច្បាប់​នានា​របស់ Argentina ប្រឆាំងនឹង​ការរស់នៅ​ត្រាច់ចរ។


The people of Lo, the Lopa, practise Tibetan Buddhism. They are highly religious and prayers and festivals form an integral part of their lives 
កុលសម្ព័ន្ធ Mustang នៅ Mun Tan ,Tibet គឺជា​អ្នកជំនាន់ក្រោយ​នៃ​រាជាណាចក្រ Lo (Kingdom of Lo)។ ពួកគេ​រស់នៅក្នុង​តំបន់​ខ្ពង់រាប ចន្លោះ Nepal និង Tibet ។  


The Maori are the indigenous people of New Zealand and are known as as daring and resourceful adventurers 
កុលសម្ព័ន្ធ Maori គឺជា​អ្នកស្រុក​ដើម​របស់ New Zealand ត្រូវបាន​គេ​ចាត់ទុកជា​ក្រុមមនុស្ស​ដែលមាន​ភាពក្លាហាន និង​ជំនាញ​ក្នុង​ការដើរ​ផ្សងព្រេង។ ពួកគេ​បាននាំគ្នា​ធ្វើដំណើរ​ពី​បណ្ដា​កោះ Polynesia ខាងកើត មកកាន់ New Zealand ចាប់ពី​សតវត្ស​ទី ១។

 

ស្ដ្រី​ក្នុង​កុល​សម្ព័ន្ធ​ Himba


ក្រៅពីនេះ ក៏​នៅមាន​កុលសម្ព័ន្ធ​ជាច្រើន​ដែល​កំពុង​ត្រូវ​ប្រឈម​នឹង​ការបាត់​ឈ្មោះ​ពី​ផែនដី ដូចជា ៖ ជនជាតិ Chukchi នៅ​កោះ Chukotka , Himba នៅ​ភាគ​ខាងជើង Namibia និង Angola , Ladakh នៅ​តំបន់ Himalaya និង Karakoram , Maasai នៅ​អាហ្វ្រិក​ខាងកើត (Kenya និង Tanzania) , Ni-Vanuatu (Melanesian) នៅ​សាធារណរដ្ឋ Vanuatu , Drokpa នៅ​តំបន់ Jammu និង Kashmir (តំបន់​ជម្លោះ​កម្មសិទ្ធិ​រវាង ឥណ្ឌា និង​ប៉ា​គិ​ស្ថាន) និង​កុលសម្ព័ន្ធ Huaorani នៅ​តំបន់ Amazon អាមេរិក​ខាងត្បូង។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ភរិយារាជបុត្រាឥណ្ឌា រស់នៅដោយកំសត់ ក្រីក្រ ក្នុងសំបុកកណ្ដុរ

មុខ​របរ​ជួញ​ដូរ​ទៀន របស់តារាម៉ូដែល ល្បីឈ្មោះ លំដាប់ពិភពលោក

ជីវិតរស់​នៅ​​របស់​ប្រជាជន​ ​នៃ​​ប្រទេស​ដែល​បរាជ័យ​បំផុត​ ក្នុង​ពិភពលោក



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Dailymail