CamNews

ជីវិត និងការងារ 

ជីវិតរស់​នៅ​​របស់​ប្រជាជន​ ​នៃ​​ប្រទេស​ដែល​បរាជ័យ​បំផុត​ ក្នុង​ពិភពលោក

ភាព​អត់​ឃ្លាន​​ដែល​ស្ទើរ​តែ​មិន​អាច​ជឿ​បាន​ គឺ​ជា​ “ភាព​ល្បី​ល្បាញ​” កំពូល​ដំបូង​ដែល​ត្រូវ​បាន​គេ
​រំឭក​ឡើង​នៅ​ប្រទេស​ Somalia ។ យោង​តាម​របាយ​ការណ៍​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ គ្រោះ​
អត់​ឃ្លាន​បាន​អូស​បន្លាយ​ចាប់​ពី​ឆ្នាំ​ ២០១០ ដល់​ឆ្នាំ ២០១២ នៅ Somalia បាន​បណ្ដាល​ឱ្យ​មនុស្ស
ចំនួន​ ២៦០,០០០ នាក់ បាត់​បង់​ជីវិត​។


យោង​តាម​ទំព័រ businessinsider ដក​ស្រង់​ពី Foreign Policy និង The Global Fund For Peace
ដោយ​មាន​ការ​យោង​ទៅ​តាម​បញ្ជី​នៃ​បណ្ដា​ប្រទេស​បរាជ័យ​បំផុត​ (Failed States Index, FSI)
ដែល​ត្រូវ​បាន​ប្រមូល​ផ្ដុំ​ពី​ទិន្នន័យ​ផ្សេង​គ្នា​ចំនួន ៩០,០០០​ ប្រភព របស់​បណ្ដា​ប្រទេស​ក្នុង​ពិភព
លោក​ ឱ្យ​ដឹង​ថា ប្រទេស​ Somalia គឺ​ជា​ប្រទេស​ដែល​បរាជ័យ​បំផុត​ក្នុង​ពិភពលោក​។


ខាង​ក្រោម​នេះ គឺ​ជា​ការ​បរាជ័យ​សំខាន់​ៗ​ដែល​ប្រទេស​ Somalia បាន​ និង​កំពុង​ជួប
​ប្រទះ ៖

កុមារក្រោម​អាយុ ៥​ឆ្នាំ  ចំនួន​ ១/៣ នៃ​ប្រទេស​  Somalia ខ្វះ​ទម្ងន់  ដោយ​ការ​ហូប​ចុក​មិន​គ្រប់
​គ្រាន់។ ជា​មធ្យម ក្នុង​ចំណោម​កុមារ​  ១,០០០​នាក់ គឺ​មាន​ដល់​ទៅ ១៨០​នាក់ មិន​អាច​រស់​បាន​
ដល់អាយុ ៥​ឆ្នាំ​។

ចំណែក​អត្រានៃ​ការ​​ស្លាប់​នៅ​លើ​កុមារ​តូច​ៗ​ គឺ​ខ្ពស់​ជាង​អត្រា​ស្លាប់​របស់ទារក​ទើប​កើត​។ ក្នុង
ចំណោម​កុមារតូច​ៗ ១,០០០ នាក់ គឺ​មាន​ ១០១,៩​នាក់ បាន​ស្លាប់​។

ជា​មធ្យម ស្ដ្រី​ម្នាក់​នៅ Somalia បង្កើត​កូន​ចំនួន ៦​នាក់​។ ស្ថាន​ភាព​គ្រោះ​ថ្នាក់​នៅ​ពេល​ឆ្លង​ទន្លេ
ក្នុង​ប្រទេស​  Somalia  បាន​ហួស​ពី​ការ​អនុញ្ញាត  ដោយ​​ក្នុង​ចំណោម​ទារក​ទើប​កើតភ្លាម​  ចំនួន
១០០,០០០ នាក់ គឺ​មាន ១,០០០​នាក់​ បាន​ស្លាប់​។

គ្រោះ​អត់​ឃ្លាន ក៏​ធ្លាប់​បាន​កើត​ឡើង​នៅ  Somalia នា​ដើម​ទសវត្ស​ ១៩៩០ ​ បណ្ដាល​ឱ្យ​មនុស្ស
​២២០,០០០ នាក់ បាត់​បង់​ជីវិត។ ស្ថាន​ភាព​ខ្វះ​អាហារ​ បាន​នាំ​ឱ្យ​មាន​ការ​ដណ្ដើម​ស្បៀង​ និង​
សង្គ្រាម​ស៊ីវិលផងដែរ។

ភេរវករ គឺ​ជា​មុខ​ជំនួញ​សំខាន់​មួយ​នៅ Somalia ។ ក្រុមភេរវករ​ធំនៅ​ទីនេះ គឺក្រុម Al-Shabaad
ដែល​មាន​ទំនាក់​ទំនង​ជាមួយ​បណ្ដាញ​ភេរវកម្ម​ al-Qaeda ។

ចាប់​ពី​ឆ្នាំ ២០០៧​  សហភាពអាហ្រ្វិក  បាន​បញ្ជូន​កម្លាំង​រក្សា​សន្ដិ​ភាព​ មកកាន់  Somalia ប៉ុន្ដែ
ជម្លោះ​ប្រដាប់​អាវុធ​  នៅ​តែ​កើត​មាន​។  ក្រៅ​ពី​ភាព​ល្បី​ល្បាញ​ខាង​លើ Somalia  ក៏​ត្រូវ​បាន​គេ​
ស្គាល់​ពេញ​ពិភពលោក ថា​ជា​ប្រទេស​ដែល​មាន​ចោរ​សមុទ្រ​ច្រើន​បំផុត។

ភាព​ល្បី​ល្បាញ​ទាំង​នេះ​ហើយ ក៏​បណ្ដាល​ឱ្យ​សេដ្ឋ​កិច្ច​របស់​ Somalia ធ្លាក់​ដុន​ដាបខ្លាំង​។ ជា​
មធ្យម ប្រជាជន​ម្នាក់​ រក​បាន​ប្រាក់​ចំណូល ៦០០​ដុល្លារ​អាមេរិក ក្នុង​មួយ​។ ប្រជាជន​ត្រឹម​តែ
២៩%​ ប៉ុណ្ណោះ ដែល​មាន​ទឹក​ស្អាត​បង្គួរ​ដើម្បី​ប្រើ​ប្រាស់​។

ពល​រដ្ឋ​មាន​អាយុ​ ចាប់​ពី​ ១៥​ឆ្នាំ ចំនួនជាង ៦២% មិន​ចេះ​អាន និង​សរសេរ​។ ប៉ុន្ដែ​ចំណែកស្ដ្រី​
វិញ អ្នក​មិន​ចេះ​អក្សរ​ មាន​ដល់​ទៅជាង ៧២% ។

ជាមធ្យម​ កុមារ​នៅ​ Somalia អាច​ទៅ​រៀន​បាន​ត្រឹម​ ៣​ឆ្នាំប៉ុណ្ណោះ។ កុមារ​ ៤៩% ត្រូវ​ប្រើ​ប្រាស់
​កម្លាំង​ពលកម្ម​។

ទោះ​ជា​យ៉ាង​នេះ​ក្ដី យោង​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​នេះ របស់​មន្ទីរ​ Gallup ប្រជាជន​ Somalia ចំនួន
៩៤% នៅ​តែ​មាន​ការ​ជឿ​ជាក់​ ទៅ​លើ​អនាគត​របស់​ប្រទេស​នេះ​។

 

ដោយ ៖ តារា
ប្រភព ៖ businessinsider


Tags: THE WORST PLACE somalia Al-Shabaad