Sultana Begum អាយុ ៦០ឆ្នាំ បានរៀបការជាមួយចៅទួតប្រុសរបស់ស្ដេចចុងក្រោយនៃប្រទេសឥណ្ឌា គឺ Bahadur Shah Zafar ហើយបច្ចុប្បន្ន រស់នៅក្នុងស្ថានភាពក្រីក្រ នៅក្នុងតំបន់សំបុកកណ្ដុរមួយ នៅជាយក្រុង Kolkatta ។
Sultana Begum បានធ្លាក់ខ្លួនក្រលំបាក បន្ទាប់ពីពីស្វាមីរបស់ខ្លួន គឺរាជបុត្រា
Mirza Bedar Bukht បានចូលទិរង្គត កាលពីឆ្នាំ ១៩៨០
អ្នកជំនាន់មុនរបស់ Begum បានរស់នៅក្នុងបណ្ដាវិមានដ៏ប្រណិត ខណៈដែលពួកគេគ្រប់គ្រងរាជាណាចក្រមួយដ៏ធំ និងសម្បូរសប្បាយ។ ប៉ុន្ដែ ជីវភាពរបស់ Begum ខុសឆ្ងាយពីបណ្ដាមេដឹកនាំរាជាណាចក្រ Mughal ។ Begum បច្ចុប្បន្ន រស់នៅក្នុងតំបន់សំបុកកណ្ដុរមួយ នៅជាយក្រុង Kolkatta ហើយកំពុងប្រឈមមុខនឹងភាពក្រីក្ររបស់គ្រួសារ។
ចាប់តាំងពីស្វាមីរបស់ខ្លួន គឺរាជបុត្រា Mirza Bedar Bukht បានចូលទិរង្គត កាលពីឆ្នាំ ១៩៨០ Sultana Begum បានធ្លាក់ខ្លួនក្រលំបាក។ ព្រះនាងត្រូវរស់នៅក្នុងផ្ទះដ៏តូចមួយ មានបន្ទប់គេងចំនួនពីរ នៅ Howrah ជាតំបន់សំបុកកណ្ដុរមួយនៅ Kolkatta ។ Sultana Begum ប្រើប្រាស់ចង្ក្រានរួមជាមួយអ្នកជិតខាង និងបោកខោអាវនៅក្បែរផ្លូវ ព្រមទាំងប្រើប្រាស់ទឹកសាធារណៈ។
បច្ចុប្បន្ន បុត្រីរបស់រាជវង្សអង្គនេះ កំពុងរស់នៅជាមួយកូនស្រីមិនទាន់រៀបការម្នាក់
បើទោះជាជាប់ទាក់ទិននឹងសែស្រឡាយរាជវង្ស ចាប់ពីសតវត្សទី ១៩ Sultana Begum នៅតែពឹងទៅលើប្រាក់ខែចូលនិវត្ដន៍ ៦,០០០ rupee (៩៥ដុល្លារអាមេរិក) ក្នុងមួយខែ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមសកម្មជនមនុស្សធម៌ជាច្រើន បានយកចិត្តទុកដាក់ជាខ្លាំងទៅលើស្ថានភាពគ្រួសាររបស់ព្រះនាង។ ពួកគេបានអំពាវនាវឱ្យអាជ្ញាធរ យកចិត្តទុកដាក់បន្ថែមទៀត ដល់បណ្ដាមនុស្សជំនាន់ក្រោយរបស់រាជវង្សឥណ្ឌា ដែលជាក្រុមមនុស្សត្រូវបានគេបំភ្លេចចោល បន្ទាប់ពីអង់គ្លេសបានបញ្ចប់របបរាជានិយម Mughal ។
រាជរង្ស Mughal បានបន្សល់ទុកឱ្យឥណ្ឌា នូវស្ថាបត្យកម្មល្បីៗជាច្រើន ក្នុងសតវត្សទី ១៦ ១៧ និង ១៨ រួមមានទាំង វិមាន Taj Mahal , បន្ទាយក្រហម , សួន Lahore Shalimar ។ល។
ដោយ ៖ តារា
ប្រភព ៖ Dailymail