កាហ្សាក់ស្តង់ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញ
ផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា រ៉ុកកែតដែលផ្ទុកអ្នកអវកាស ៣ រូប
នៅក្នុងនោះ ត្រូវបានបាញ់បង្ហោះជាផ្លូវការហើយ ដោយធ្វើដំណើរឆ្ពោះទៅកាន់ស្ថានីយអវកាស
អន្ដរជាតិ។
គួរបញ្ជាក់ផងដែរថា គ្រាប់រ៉ុកកែតមួយនោះ មានឈ្មោះថា Soyuz ផ្ទុកអ្នកអវកាស ៣ រូបក្នុង
នោះរួមមាន អ្នកអវកាសជនជាតិអាមេរិក ឈ្មោះ Tom Marshburn ជនជាតិរុស្ស៊ីឈ្មោះRoman
Romanenko និង ជនជាតិកាណាដា ឈ្មោះ Chris Hadfield បានបាញ់បង្ហោះចេញពីភពផែនដី
កាលពីថ្ងៃពុធ កន្លងទៅនេះ ដោយពួកគេនឹងធ្វើដំណើរគោចរនៅលើអវកាសរយៈពេលប្រមា
ណជាង ៤ ខែ។
លើសពីនេះទៅទៀត បើយោងតាមប្រភពដដែលនេះ បន្ថែមថា ការបាញ់បង្ហោះរ៉ុកកែតដែល
ផ្ទុកទៅដោយអ្នកអវកាស ៣ រូបនោះ ត្រូវបានធ្វើឡើងនាម៉ោងប្រមាណជា ៦:១២ល្ងាច(ម៉ោង
ក្នុងស្រុកប្រទេសកាហ្សាក់ស្តង់) ដោយចំណាយពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះក្រោយពីការ
បាញ់បង្ហោះ នោះវានឹងរត់ចូលដល់គន្លងគោចរ។
គួររំឭកផងដែរថា ដំណើរអវកាសលើកនេះ គឹត្រូវបានធ្វើឡើងជាមួយនឹងអ្នកជំនាញលំហអា
កាសជាង ៥០ អ្នកផ្សេងទៀតនៅលើផែនដី ក្នុងការឈ្លបយកការ ក៏ដូចជាពិសោធន៍នូវប្រព័ន្ធ
ព្យាការណ៍បាតុភូតពិភពលោក ។ ទន្ទឹមនឹងនេះ អំឡុងថ្ងៃសុក្រខាងមុខនេះ Soyuz នឹងធ្វើការ
ភ្ជាប់ខ្លួនជាមួយនឹងស្ថានីយអវកាស ខណៈពេលដែលអ្នកអវកាស ៣ រូបផ្សេងទៀតមានវត្តមា
ននៅទីនោះរួចជាស្រេច៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ wane