CamNews

យល់ដឹង 

មិននឹកស្មានថា ជីម្រះព្រៅ អាចព្យាបាលជម្ងឺបានជាច្រើនមុខ

យល់ដឹង ៖ មិននឹកស្មានថា ជីម្រះព្រៅ អាចព្យាបាលជម្ងឺបានជាច្រើនមុខ

ព្យាបាលឈឺចុកចាប់ជង្គង់ សត្វល្អិតទិច ឬខាំ ក្អក និងឈឺបំពងក
គ្រួសក្នុងតម្រងនោម បញ្ចុះជាតិស្ករក្នុងឈាម លើសឈាម
សូមជួយចែករំលែកបន្តជាចំណេះដឹង!

#ជួយព្យាបាលគ្រួសក្នុងតម្រងនោម៖ កិនស្លឹកម្រះព្រៅមួយក្ដាប់ លាយជាមួយទឹកឃ្មុំមួយពែង ហើយទទួលទានជារៀងរាល់ថ្ងៃ ទទួលទានអោយបានទៀងទាត់រយៈពេល ៦ខែនឹងជួយរំលាយដុំក្រួសក្នុងតំរងនោម។

#ក្អក និងឈឺបំពងក៖ ទទួលទានទឹកម្រះព្រៅ (យកស្លឹកម្រះប្រៅក្នុងបរិមាណសមគួរ រួចបុករួចហើយត្រងយកទឹកវាមកផឹក)
#យកជីម្រះព្រៅ ទាំងដើម ទាំងឫសបុកលាយជាមួយស្រាសបិទលើក្បាលជង្គង់អាចព្យាបាលអាការៈឈឺចុកចាប់បានយ៉ាងងាយ។
#សត្វល្អិតទិច ឬខាំ៖ បុកពូតយកទឹកពីស្លឹកម្រះព្រៅ១ស្លាព្រាកាហ្វេ ហូបជាមួយទឹកកន្លះកែវ ហូបបន្តបន្ទាប់រាល់២-៣ម៉ោងម្តង និងបុកស្លឹកស្រស់បិទកន្លែងទិច ឬខាំ។ គេឈ្លីស្លឹកស្រស់លើស្បែក ដើម្បីការពារមិនឱ្យសត្វល្អិតទិច ឬខាំ។ 
#ការព្យាបាល៖ គ្រាប់ម្រះព្រៅ ប្រើជាថ្នាំធ្វើអោយសំរាលកូនស្រួល។ ស្លឹកនៅបាននាំយកប្រើសំរាប់ធ្វើអោយឈាមរត់ស្រួល ព្យាបាលរោគសើស្បែក ក្អករ៉ាំរៃ ជំងឺថ្លើម ហើយវាមានលក្ខណៈប្រឆាំងមេរោគ បញ្ចុះជាតិស្ករក្នុងឈាម បន្ថយសំពាធឈាម។ ក្រៅពីនេះនៅបាននាំយកមកព្យាបាលអាហារមិនរលាយ មិនឆ្ងាញ់អាហារ។ ដោយញ៉ាំវាជាជីផ្សំជាមួយមុខម្ហូប។
** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង ៕







ប្រភព ៖ អ៊ាង សុផល្លែត


Tags: Health news