CamNews

មិនគួរឲ្យជឿ 

ខ្លួនមួយក្បាលពីរ កូនចៀមចម្លែក កើតនៅក្នុងប្រទេសហ្គាណា

ប្លែកៗ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន របស់គេហទំព័រប្លែកបរទេស Happening
ដែលទើបតែបានចេញផ្សាយ     កាលពីពេលកន្លងទៅនេះ    បានបញ្ជាក់អោយដឹងថា  នៅឯ
ប្រទេសហ្គាណាឯណោះវិញ គឺមានរឿងហេតុចម្លែកមួយបានកើតឡើង ពោលគឺកូនចៀមតូច
ទើបតែកើត ត្រូវបានរកអោយឃើញថា មានខ្លួនមួយ ក្បាលដល់ទៅពីរ។

លើសពីនេះទៅទៀត បើយោងតាមសម្តីប្រជាពលរដ្ឋក្នុងស្រុកម្នាក់ មានឈ្មោះថា Bernard
Sackitey  បានបញ្ជាក់បន្ថែមអោយដឹងថា  កូនចៀមចម្លែកក្បាលពីរខ្លួនមួយនេះ  បានកើត
កាលពីពេលកន្លងទៅ   ពោលគឺ ម៉ោងប្រមាណជា ២ រសៀល  ( ម៉ោងក្នុងស្រុកប្រទេសហ្គា
ណា) នៅឯតំបន់ Borborbor ភាគខាងលិច ប្រទេសហ្គាណា៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ​Happening


Tags: international news strange news unbelievable news pic