CamNews

តារា 

នាង Davika ទម្លាយទំនាក់ទំនងជាមួយនិងតារាប្រុសម្នាក់

ថៃ ៖ បន្ទាប់ពីសម្តែងរឿងភាគជាមួយនិងគ្នារួចមក Davika និងលោក Ter Chantavit ត្រូវបានគេកត់សម្គាល់ឃើញថា អ្នកទាំងពីរមានទំនាក់ទំនងស្អិតរមួត លើសពីមិត្តរួមការងារ ។ 

ទទ្ទឹមនឹងនេះផងដែរ នាង Davika បានថ្លែងប្រាប់អ្នកកាសែតក្នុងស្រុកថា រវាងទំនាក់ទំនងរបស់នាងជាមួយនិងលោក Ter Chantavit មិនបានជាប់ជំពាក់គ្នាជ្រាលជ្រៅដូចជាព័ត៌មានបានចុះផ្សាយទេ ពួកគេគ្រាន់តែរាប់អានគ្នាដូចជាបងប្អូនប៉ុណ្ណោះ ។

តារាស្រីវ័យ ២៥ ឆ្នាំរូបនេះ បន្តទៀតថា "ខ្ញុំផ្ទុះសំណើចខ្លាំងពេលគេថា ខ្ញុំនិង លោក Ter ស្រលាញ់គ្នា។ ប៉ុន្តែវាមិនមែនបែបនឹងទេ ពួកគេជិតដិតជាមួយគ្នា ក្នុងនាមជាបងប្អូនឬមិត្តរួមការងារប៉ុណ្ណោះ" ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Ter Chantavith Davika