CamNews

សុខភាព 

មិនដឹងទាល់តែសោះថា សម្បុររបស់ផ្លែចេកបញ្ជាក់អំពីអត្ថប្រយោជន៍ផ្សេងៗគ្នាដល់សុខភាព

មិត្តអ្នកអានជាច្រើនប្រាកដជាបានដឹងហើយថាផ្លែចេក គឺមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់យើង។ ប៉ុន្តែលោកអ្នកច្បាស់ជាមិនដែលចាប់អារម្មណ៍អំពីគុណប្រយោជន៍ខុសៗគ្នានៃផ្លែចេកដែលមានសំបកខុសៗគ្នានោះទេ។ ថ្ងៃនេះ យើងខ្ញុំនឹងធ្វើការចែករំលែកមិត្តអ្នកអានទាំងអស់គ្នាឲ្យបានដឹងអំពីរឿងដែលគួរឲ្យចាប់អារម្មណ៍មួយនេះ។


១. ផ្លែចេកមានសម្បុរពណ៌ត្នោត

យើងខ្ញុំជឿថា លោកអ្នកច្បាស់ជាធ្លាប់បានឃើញវា ហើយយកវាទៅបោះចោលដោយគិតថាវាខូច ព្រោះវាមានសម្បុរពណ៌ត្នោត ហើយរាងទន់។ ប៉ុន្តែលោកអ្នកគិតខុសហើយ ចេកប្រភេទនេះសម្បូរទៅដោយសារជាតិចិញ្ចឹមដល់ឆ្អឹង និងសាច់ដុំ។ អ្វីដែលលើសពីនេះទៅទៀតនោះគឺ វាអាចជួយកាត់បន្ងយភាពតានតឹង​ និងជួយឲ្យលោកអ្នកមានអារម្មណ៍ស្រស់ថ្លាថែមទៀតផង។

២. ផ្លែចេកមានសម្បុរពណ៌លឿង

មិត្តអ្នកអានប្រាកដជាស្គាល់ និងតែងតែបរិភោគផ្លែចេកប្រភេទនេះហើយ។ វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដល់មុខងារជាច្រើននៅក្នុងសារពាង្គកាយឲ្យមានដំណើរការល្អ។

៣. ផ្លែចេកមានសម្បុរពណ៌បៃតង

ផ្លែចេកមានសម្បុរពណ៌បៃតង ជាប្រភេទផ្លែឈើដ៏ល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយសារតែវាផ្ទុកនូវជាតិស្ករតិចបំផុត រីឯសារធាតុដែលនៅក្នុងផ្លែចេកពណ៌បៃតងនេះ មានតួនាទីចំបងក្នុងការការពារជំងឺបេះដូងទៀតផង។

៤. ផ្លែចេកមានសំបកអុចៗ

វាជាផ្លែឈើម៉្យាង ដែលជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នកបានយ៉ាងល្អ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងត្រូវបានគេដឹងថាវាជួយក្នុងការប្រឆាំងទៅនឹងជំងឺមហារីកផងដែរ៕


ប្រែសម្រួល៖ ច័ន្ទ

ប្រភព៖ womansbeautyextra


Tags: Health news