បាល់យក្សនេះត្រូវបានគេបង្កើតឡើងដើម្បីដោះមីន ដោយឲ្យវារមាលទៅតាមខ្យល់លើ
ផ្ទៃដីដែលមានមីន ហើយកិនទៅលើមីនឲ្យផ្ទុះតែម្តង។ វាឋិតនីក្នុងការសាកល្បង តែវិធី
នេះពិតជាអាចជួយអាយុជីវិតមនុស្សបានជាច្រើនពាន់អ្នក។
តាមពិតទៅបាល់យ៉ាងសាមញ្ញនេះត្រូវបានធ្វើឡើងពី ឬស្សី ដែក និងផ្លាស្ទិក ដែលជា
របស់ថោកៗ តែមានប្រសិទ្ធិភាពអាចកំចាត់មីនច្រើនជាង ៤គ្រាប់ ក្នុងមួយបាល់យក្ស
នេះ។ បាល់យក្សនេះត្រូវបានបំពាក់ដោយ ឧបករណ៍ GPS សំរាប់បង្ហាញប្រាប់ពីទីតាំង
ដែលបានដោះមីនរួចទៀតផង។
បាល់យក្សនេះគឺជាគំនិតរបស់ លោក Massoud Hassani កាលពីកុមារភាពវ័យ ១៤ឆ្នាំ
ស្របពេលដែលរូបលោករស់នៅជាមួយសង្គ្រាម អាហ្គានីស្ថាន ដែលបន្សល់ទុកនូវមីន
ប្រហែល ៣០លាន ច្រើនជាងចំនួនប្រជាជនដែលមានត្រឹមតែ ២៦លាននាក់។
លោក Massoud Hassani កំពុងសាកល្បងដំណើរការបាល់នេះ ហើយលោកបាននិយា
យថា នឹងរិះរកមធ្យោបាយបង្កើតវាឲ្យធំជាងនេះ ២០ដង៕
ដោយ៖ រិនដូ
ប្រភព៖ dailymail