CamNews

រថយន្ត 

Aston Martin DB5 សិប្បៈនិមិត្តក្នុងរឿង Skyfall


រថយន្ត Aston Martin DB5 របស់តារាឯក James Bond នៅក្នុងរឿងភាពយន្ត Skyfall
គឺជារថយន្តដែលមានតម្លៃថ្លៃបំផុតនៅក្នុងរវាង ឆ្នាំ១៩៦០។

រូបភាព៖ ឈុតមួយក្នុងរឿង Skyfall

ដោយសារតែរថយន្តនេះមានតម្លៃថ្លៃ ក្រុមអ្នកផលិតផ្សាយភាពយន្តបានបង្កើតឡាន
សិប្បៈនិមិត្តមកជំនួសវិញ ហើយបានលាតត្រដាងពីការច្នៃប្រឌិតដ៏អស្ចារ្យនេះដល់
សារព័ត៌មាន។

តាមការពិតទៅ រថយន្តសិប្បៈនិមិត្តនេះមានទំហំតូចត្រឹមតែ ១ភាគ៣នៃទំហំរថយន្ត
ពិតប្រាកដ តែប៉ុណ្ណោះ ហើយនិងធ្វើឡើងពីផ្លាស្ទិច។ គំរូរូបរាងរថយន្តនេះត្រូវបាន
ធ្វើដោយក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន British firm Propshop Modelmakers Ltd
ហើយបំលែងទៅជា 3D នៅក្នុងកំព្យូទ័រ៕

ដោយ៖ តុលា
ប្រភព៖ dailymail


Tags: car technology movie