ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ត្រូវបានរកអោយឃើញថា បានលួចសាកសពឪពុកវ័យ ៩៣
ឆ្នាំរបស់ខ្លួនពីឈាបនដ្ឋាន ខណៈពេលដែលគាត់ព្យាយាមចង់ធ្វើអោយឪពុករបស់ខ្លួនរស់រាន
មានជីវិតឡើងវិញ តាមរយៈការបន់ស្រន់របស់ខ្លួន នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌
មានពីគេហទំព័របរទេស Happening ។
គួរបញ្ជាក់ផងដែរថា កូនប្រុសរូបនោះ មានវ័យ ៤៨ ឆ្នាំ្ហហើយ ស្របពេលដែលឪពុកវ័យ ៩៣
ឆ្នាំរបស់ខ្លួនដែលមានឈ្មោះថា Clarence Bright ទើបតែបានស្លាប់បាត់បង់ជីវិតកាលពីពេល
កន្លងទៅនេះ។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ករណីមួយនេះបានកើតឡើងនៅឯរដ្ឋ Mi-
chigan សហរដ្ឋអាមេរិក បន្ទាប់ពីក្រុមមន្រ្តីប៉ូលីសបានរកឃើញសាកសពលោក Clarence
នៅក្នុងទូរបង្កក នៅឯជាន់ក្រោមដីនៃផ្ទះកូនប្រុសរបស់គាត់ បន្ទាប់ពីសាកសពនោះត្រូវបាន
បាត់ពីឈាបនដ្ឋាន កាលពីពេលកន្លងទៅ។
បើតាមការអោយដានស៊ើបអង្កេតបានអោយដឹងថា តាមពិតទៅសាកសពលោក Clarence
បម្រុងនឹងបញ្ជុះកាលពីពេលកន្លងទៅមកម្ល៉េះតែដោយសារតែដីសើមខ្លាំងពេកទើបយកសាក
សពទៅតំកល់ទុកនៅឯឈាបនដ្ឋានសិនលុះក្រោយមកក៏កើតមានឡើងនូវរឿងនេះតែម្តង៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Happening