ចម្លែកៗ ៖ គូស្នេហ៍មួយគូ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីកញ្ចក់
ដែលពួកគេបានផ្អែករួមគ្នា អំឡុងពេលរួមភេទនោះ បានបែកភ្លាមមួយរំពេច ជាហេតុធ្វើ
អោយពួកគេធា្លក់ចុះមកក្រោមស្លាប់ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហ
ទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ដែលទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅ
នេះ។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីដែលជាសោកនាដកម្ម
មិនដែលធ្លាប់មានខាងលើនេះបានកើតឡើងនៅក្នុងក្រុង Wuhan ខេត្ត Hubei ប្រទេសចិន
យ៉ាងណាមិញ ភ្លាមៗនោះ កាលដែលបានដឹងឭ នូវរឿងដែលស្ទើរតែមិនគួរអោយជឿនេះ
ហើយ ក្រុមបុគ្គលិកជួយសង្គ្រោះចិន ក៏បានទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការជូយ
សង្គ្រោះ តែជាអកុសលគូស្នេហ៍ដែលមិនទាន់ស្គាល់អត្តសញ្ញាណមួយនេះ បានស្លាប់បាត់
បង់ជីវិតបាត់ទៅហើយ។
គួររំឭកផងដែរថា បើយោងតាមរបាយការណ៍ ក្នុងស្រុកមួយបញ្ជាក់អោយដឹងថា គូស្នេហ៍
មួយគូនេះ បានសំរេចចិត្តក្នុងការបើកសង្គ្រាមសឹករួមគ្នា (សិច) នៅក្បែរបង្អួច ដោយផ្អែក
លើកញ្ចក់បែបនេះ ក៏ព្រោះតែពួកគេចង់ប្តូរបរិយាស អោយមានភាពស្រស់ស្រាយ និងត្រ
ជាក់ ស្របពេលដែលអាកាសធាតុនៅក្នុងក្រុង Wuhan មានសភាពក្តៅហែង។
ដោយឡែក ទីភ្នាក់ងារសារព័ត៌មានដដែលបន្ថែមថា រាល់បង្អួចនៅក្នុងសំណង់អាគារក្នុង
ក្រុងមួយនេះ បើនិយាយពីកញ្ចក់វិញ មិនមានគុណភាពទៅតាមស្តង់ដានោះទេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ដឹមីរ័រ