CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយ រូបភាព ៦ សន្លឹក យន្តហោះផ្ទាល់ខ្លួន មេដឹកនាំ កុម្មុយនីស្ត កូរ៉េខាងជើង គីម ជុងអ៊ុន

ព័ត៌មានអន្តរជាតិ ៖ ភ្នាក់ងារព័ត៌មានកណ្តាល របស់ប្រទេស កូរ៉េខាងជើង ឬ​ North  Korea's Central News Agency ហៅកាត់ថា KCNA នោះ បានបង្ហាញឡើងនូវ ប្រជុំរូបថត នៃមេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន កំពុងតែធ្វើការអង្កេត ទៅលើគម្រោង សំណង់អាគារក្រុងព្យុងយ៉ាងពីយន្តហោះផ្ទាល់ខ្លួន គួររំឮកថា ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ យន្តហោះឯកជន របស់មេដឹកនាំ   របបកុម្មុនីស្តមួយ នេះ មានសណ្ឋាន និងរូបរាងខាងក្នុង ក៏ដូចជា ខាងក្រៅយ៉ាងណានោះ តាមដានទស្សនាប្រជុំរូបភាព ដែលមានជាបន្តបន្ទាប់ នៅខាងក្រោម ។

ជីវ​ប្រវត្តិ​សង្ខេប លោក​ គីម ជុង​អ៊ុន​! ​

​លោក ​គីម​ ជុង​អ៊ុន ​​កើត​នៅ​ឆ្នាំ​១៩៨៣​ ឬ​នៅ​​ដើម​ឆ្នាំ​១៩៨៤​។ ដំបូង​ឡើយ ​ក្រុម​អ្នក​វិភាគ​​មិន​នឹក​ស្មាន​ថា លោក ជុងអ៊ុន ​គឺ​ជា​អ្នក​បន្ត​តំណែង​​ពី​​ឪពុក​របស់​លោក​​គឺ​លោក គីម ជុល​អ៊ីល​ នោះ​ទេ។

ដោយ​ក្រុម​អ្នក​វិភាគ​បាន​គិត​ថា អ្នក​ដែល​ត្រូវ​បន្ត​តំណែង​នោះ​គឺ​  ជា ​បង​ប្រុស​ដែល​មាន​ម្ដាយ​ផ្សេង​គ្នា​ របស់  ​លោក​​ ​គឺ   ​លោក គីម ​ជុង​ណាម ​និង​បង​ប្រុស​ម្នាក់​ទៀត​ឈ្មោះ គីម ​ជុង​ឆុល (Kim Jong-chol) ឯណោះ​វិញ​ទេ​។

ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ  ​ពួកគេ​ទាំង​​ពីរ​នេះ​មិន​បាន​ទទួល​តំណែង​នោះ​ គឺ​​ទំនង​ជា​បង​ប្រុស​ទាំង​ពីរ​នាក់​នេះ​បាន​ចេញ​ទៅ​រស់​នៅ​ក្រៅ​    ប្រទេស​យូរ ​ពេក​ ហើយ​ព្រួយ​បារម្ភ​ថា អាច​​មាន​គំនិត​បរ​ទេស​និយម និង​​សេរី​ភាព​ជ្រុល​ពេក​ ​ទើប​ឱកាស​នៃ​ការ​ក្លាយ​ជា​ប្រមុខដឹកនាំ​​កូរ៉េ​ខាង​ជើង​​នេះ​ត្រូវ​ប្រែ​ ប្រួល​​ដូច្នេះ​​។​ ​​ម្យ៉ាង​ទៀត​ បង​ប្រុស​​របស់​លោក​ ​មាន​ប្រវត្តិ​មិន​ល្អ​​ដែល​ធ្វើ​ឱ្យ​លោក​គីម​ជុង​អ៊ីល​បាត់​បង់​ទំនុក​ ចិត្ត។ ​

​បន្ទាប់​ពី​ត្រលប់ពីរៀន​នៅ​ក្រៅ​ប្រទេស​វិញ​ លោក ​គីម​ ជុង​អ៊ុន  ​បាន​​ចូល​រៀ    ន​នៅ​​សាកលវិទ្យាល័យ​​យោធា ​​ក្រុង​ព្យុងយ៉ាង​ របស់ឪពុកលោកភ្លាម ៕



ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន និង ដឹប៊ីញូវ

 

 


Tags: Int news Star news Breking news South korea North korea US Military Drill Kim Jong Un