CamNews

តារា 

តំណាងរាស្រ្ត​វ័យ​ក្មេង ស្រក់​ទឹក​ភ្នែក ព្រោះ​បទ «ពុក​ខ្ញុំ​ជា​ប៉ូ​លិសចរាចរណ៍» របស់ ចេន សាយចៃ

ភ្នំពេញ៖ បទ«ពុកខ្ញុំជាប៉ូលិសចរាចរណ៍» ដែលជាសំនៀងដ៏គ្រលួច លន្លង់លន្លោច របស់អ្នកចម្រៀងខ្មែរសុរិន្ទ អ្នកនាង ចេន សាយចៃ ក្នុងផលិតកម្ម ថោន បានច្រៀងរៀបរាប់ ពីការតស៊ូក្រោមកំដៅថ្ងៃ ក្រោមភ្លៀវរលឹម ខ្យល់ របស់ប៉ូលិសចរាចរណ៍ម្នាក់ ដែលបានប្រណិបត្តិច្បាប់ចរាចរណ៍ សម្រួលចរាចរណ៍ មិនឲ្យកកស្ទះ តាមដងផ្លូវ មិនគិតពីការនឿយហត់ ប៉ុន្តែលទ្ធផលដែលទទួលបាន គឺត្រឹមតែការតិះដៀល ពីសំណាក់មហាជន និងអ្នកដំណើរទៅវិញ ។

បទ«ពុកខ្ញុំជាប៉ូលិសចរាចរណ៍» បើស្ដាប់មួយភ្លេតទៅ គឺត្រឹមតែដឹងថា បទនេះកម្សត់ តម្អូញតម្អែ របស់តារាចម្រៀង ដែលច្រៀងឡើង ឲ្យពីរោះស្ដាប់ប៉ុណ្ណោះ ប៉ុន្តែបើអ្នកស្ដាប់គិតឲ្យបានល្អិតល្អន់ ទៅលើអត្ថន័យនៃបទចម្រៀងវិញ ប្រិយមិត្ត ពិតជាយល់ច្បាស់ ពីក្ដីកង្វល់ របស់កូនស្រី ដែលមានឪពុកជាមន្រ្តីប៉ូលិសចរាចរណ៍ ហើយបានប្រឹងប្រែងខំធ្វើការទាំងថ្ងៃទាំងយប់ បែកញើសប៉ុនៗគ្រាប់ពោត ដើម្បីតែប្រយោជន៍ របស់ប្រជាពលរដ្ឋ ប្រយោជន៍ក្នុងសង្គម ប៉ុន្តែឪពុកនាង បែរជាទទួលបានមកវិញ ត្រឹមពាក្យស្អប់។

ជាក់ស្ដែងតំណាងរាស្រ្តវ័យក្មេង ក្នុងមណ្ឌលព្រៃវែង លោក ស សុខា នៅពេលលោកបានស្ដាប់បទនេះហើយ បែរជាលោកស្រក់ទឹកភ្នែក ទាំងមិនដឹងខ្លួន ព្រោះលោកបានស្លុងអារម្មណ៍ ទៅនឹងអត្ថន័យក្នុងបទចម្រៀង ដូចទៅនឹងជីវិតពិត របស់មន្រ្តីប៉ូលិសចរាចរណ៍ សព្វថ្ងៃ។

តើបទ«ពុកខ្ញុំជាប៉ូលិសចរាចរណ៍» របស់តារាចម្រៀងខ្មែរ សុរិន្ទ ចេន សាយចៃ ក្នុងវ៉ុលទី៧៨ មានខ្លឹមសារ និងអត្ថន័យជ្រាលជ្រៅយ៉ាងណា ហូតធ្វើឲ្យលោក ស សុខា ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួននោះ សូមស្ដាប់ទាំងអស់គ្នា៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh