ណាប៉ូឡេអុង បូណាប៉ារត៍ គឺជាអធិរាជ និងជាកំពូលមេទ័ពរបស់បារាំង។ ក្នុងប្រវត្តិច្បាំងរបស់ ណាប៉ូឡេអុង សឹងតែគ្មានបរាជ័យសោះ។ គេឃើញមានសៀវភៅរាប់ម៉ឺនក្បាលសរសេរអំពីគាត់ និងមេរៀនជីវិតរបស់គាត់។ បើសង្កេតមើលទៅ គេឃើញមានចំនុចពិសេស ៣យ៉ាង ដែលធ្វើឲ្យគាត់ទទួលបានជោគជ័យ ហើយដែលចំនុចទាំងបីនេះ អាចយកមកអនុវត្តបានក្នុងជីវិតរស់នៅ ក៏ដូចជាការប្រកបរបររកស៊ី។ ចំនុចទាំង ៣ នោះគឺ៖
១. ណាប៉ូឡេអុងចេះដឹងច្បាស់លាស់នូវគ្រប់ផ្នែកនៃយោធា។ ណាប៉ូឡេអុងនិយាយថា “សម្រាប់កិច្ចយោធា តើមានអ្វីខ្លះដែលខ្ញុំមិនដឹង? បើគ្មាននរណាចេះប្រើកាំភ្លើងធំ ខ្ញុំចេះប្រើ។ បើគ្មាននរណាចេះធ្វើគ្រាប់កាំភ្លើង ខ្ញុំចេះធ្វើបាន។”
២. ណាប៉ូឡេអុងយកចិត្តទុកដាក់ល្អិតល្អន់ លើគ្រប់ស្ថានភាព ដែលខ្លួនត្រូវប្រឈមមុខ។ គាត់សិក្សាច្បាស់លាស់អំពីសភាពការណ៍យោធា។
៣. ណាប៉ូឡេអុងប្រមើលមើលទុកជាមុននូវព្រឹត្តិការណ៍ ដែលអាចកើតឡើងខុសការគ្រោងទុក ហើយរៀបផែនការជាស្រេច ដើម្បីដោះស្រាយបញ្ហា។
អ្នកនិពន្ធ ៖ Brian Tracy
ប្រភព៖ salarean.com
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង