ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយ
ទំព័របរទេស Happening កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា Dubai បានប្រ
កាសជាផ្លូវការថា ខ្លួនមានគំរោងសាងសង់កងរង្វិលធំជាងគេបង្អស់លើលោក (world’s tallest
and biggest Ferris wheel) ។
លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានដដែលបានបញ្ជាក់អោយដឹងថា វាមានកំ
ពស់ខ្ពស់ ដល់ទៅ ៦៨៨ ហ្វឺត ដែលស្មើនឹងកំពស់អាគារប្រមាណជាង ៦៨ ជាន់។ គួរបញ្ជាក់
ផងដែរថា គំរោងសង់កងរង្វិលដ៏ធំជាងគេ និងខ្ពស់ជាងគេរបស់ពិភពលោកមួយនេះ នឹងត្រូវ
ផុសត្រដែតខ្លួន អួតដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅក្នុងទីក្រុង Dubai សហព័ន្ធ
អារ៉ាប់អេមីរ៉េត ស្របពេលដែលវាមានកំពស់ខ្ពស់ជាង the Statue of Liberty ទៅទៀត ៕
ដោយ ៖ ពិសី
ប្រភព ៖ Happening