ព័ត៌មានអន្តរជាតិ ៖ កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការ នូវ កាលបរិច្ឆេទនៃការធ្វើ សមយុទ្ធយោធារួមគ្នា ប្រចាំឆ្នាំ ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ២ មីនា ឆ្នាំ ២០១៥ នេះតទៅ ស្របពេលដែលបរិបទក្នុងការ ធ្វើសមយុទ្ធយោធា ប្រចាំឆ្នាំមួយនេះ ជាទូទៅ តែង តែធ្វើ អោយ រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង ផ្ទុះកំហឹង ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សមយុទ្ធយោធាប្រចាំឆ្នាំរវាងប្រជាជាតិទាំងពីរអាមេរិក-កូរ៉េខាង ត្បូងលើកនេះ គឺនឹងធ្វើឡើងក្រោមប្រធានបទពីរ នោះគឺ Key Resolve and Foal Eagle ដែលជាញឹក ញាប់ ប្រធានបទសមយុទ្ធយោធាទាំងនេះ នាំមកនូវភាពតានតឹង នៅ ឧបទ្វីបកូរ៉េ ខណៈពេលដែល រដ្ឋា ភិបាលទីក្រុង ព្យុងយ៉ាង របស់កូរ៉េខាងជើង បានហៅការធ្វើសមយុទ្ធយោធាទាំងនោះ គឺជាការហាត់សម ក្នុងការវាយលុក ។
គួររំឮកថា សមយុទ្ធយោធា ក្រោមប្រធានបទ Kay Resolve ជាសម យុទ្ធ មានការបញ្ជាជាលក្ខណៈទ្រង់ ទ្រាយធំដោយប្រព័ន្ធ កុំព្យូទ័រនោះ មានរយៈពេល ១២ ថ្ងៃចុង ក្រោយ ខណៈសមយុទ្ធយោធា ក្រោមប្រ ធានបទ Foal Eagle មានរយៈពេល ៨ សប្តាហ៍ដំបូង ។ បន្ថែម ពីលើនេះ ប្រភពដដែលបន្តអោយដឹងថាFoal Engle នឹងមានការចូលរួម មានសំណាក់កម្លាំងទ័ព យោធា ដល់ទៅ រាប់ពាន់ នាក់ មកពី កងកម្លាំង ដែនគោក ដែនអាកាស និង ដែនទឹកជាដើម ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ពីកងកម្លាំងបញ្ជូលគ្នា នៃប្រជាជាតិទាំងពីរ (the two nations' Combined Forces Command) អោយ ដឹងថា ប្រទេសកូរ៉េខាង ជើងត្រូវបានគេជូនដំណឹងហើយ ស្តីពី សមយុទ្ធយោធា ប្រចាំឆ្នាំ លើកនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី