ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Happening
ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីជន
ជាតិស៊ុយអែតម្នាក់ ដែលជាអ្នកបំរើនោះ ត្រូវបានរកអោយឃើញថា បានលួចរថភ្លើង ដែ
លក្រោយមកបានបើកទៅបុកអាគារទើបមានការភ្ញាក់ផ្អើល។
ការតាមដានស៊ើបអង្កេតនៅតែបន្តមាននៅឡើយ ស្របពេលដែលការងើយឆ្ងល់ថាតើរថ
ភ្លើងមួយខ្សែនេះ អាចនឹងរថម៉េចនឹងកើតបើគ្មានគន្លងផ្លូវរត់ផងនោះ ហើយអ្វីដែលរឹតតែ
ចោទជាបញ្ហានោះគឺថា វាបានបុកទៅនឹងផ្ទះប្រជាពលរដ្ឋវេលាទាបភ្លឺកាលពីថ្ងៃអង្គារ៍ថែម
ទៀតផង។
ប្រភពដដែលបានបន្ថែមថា តាមពិតទៅ ស្រ្តីដែលមានចិត្តហ៊ានក្ខារូបនោះ បានលួចបើក
រថភ្លើងមួយនេះ ខណៈពេលដែលគ្មានអ្នកប្រចាំការ ស្របពេលដែលរថភ្លើងចេះតែបង្កើន
ល្បឿនលឿនទៅមុខ និងគ្មានបទពិសោធន៍នៅក្នុងការបញ្ជាទៀតនោះ រថភ្លើងមួយនេះ
ក៏បានស្ទុះទៅបុកយ៉ាងកម្រោលនូវផ្ទះប្រជាពលរដ្ឋ បន្ទាប់ពីបានហោះរំលងស្ពាន។
ស្រ្តីដែលជាជនជាប់ចោទ ត្រូវបានរកអោយឃើញថា បានរងរបួសជាទម្ងន់ ខណៈពេល
ដែលមានការអន្តរាគមន៍ ដោយបញ្ជូនរូបនាងទៅកាន់មន្ទីរពេទ្យ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Happening