ប្រិយមិត្តអ្នកអានប្រហែលជាបានទស្សនាខ្សែភាពយន្តរាប់ភ្លេចទៅហើយមែនទេ?? តែមានផលិតកម្មមួយដែលតែងតែធ្វើអោយអ្នកទស្សនាទទួលបាននូវអារម្មណ៍ប្លែកៗជាច្រើនកន្លងមកនោះគឺ Disney។ មិនខុសពីសព្វមួយដងទេ Disney ជាផលិតកម្មដែលល្បីល្បាញ ហើយតែងតែនាំមកនូវខ្សែភាពយន្តជាច្រើន ធ្វើអោយទស្សនិចជនមិនជិនណាយ។ រោងភាពយន្តកម្ពុជាយើងធ្លាប់យកខ្សែភាពយន្តរបស់ផលិតកម្មដ៏ល្បីល្បាញមួយនេះមកចាក់បញ្ចាំងជាច្រើនផងដែរ ដូចជា The Jungle Book, Finding Dory និងខ្សែភាពយន្តដែលបានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្តកម្ពុជាយើង។ នៅក្នុងខែនេះដែរមានខ្សែភាពយន្តជាច្រើនកំពុងចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត មួយក្នុងចំណោមនោះដែលអ្នកប្រហែលជាមិនចាប់អារម្មណ៍នោះគឺ “Pete’s Dragon” ដែលជារឿងរបស់ផលិតកម្ម Disney និយាយពី ដំណើរផ្សងព្រេងរបស់ក្មេងកំព្រាម្នាក់ឈ្មោះ Pete និងមិត្តសម្លាញ់របស់គេគឺ Elliott ដែលជាសត្វនាគ។ គួរបញ្ជាក់ផងដែរថា “Pete’s Dragon” នេះជាខ្សែភាពយន្តដែលនិយាយពីសត្វនាគតែមួយគត់ប្រចាំឆ្នាំរបស់ Disney។ ដូច្នេះមិនបាច់ចាំយូរទេ រកមើលម៉ោងចាក់បញ្ចាំងដើម្បីទស្សនាទាំងអស់គ្នា។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់អាទិត្យ។