ព័ត៌មានកីឡា៖ សមាគមបាលទាត់ពិភពលោក FIFA បានប្រកាសកាលពីថ្ងៃសុក្រថា នឹងមានការរៀបចំកិច្ចប្រជុំគណៈកម្មការ ដ៏សំខាន់មួយដែលនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ២០ ខែតុលាក្នុងទីក្រុង Zurich ដើម្បីជជែកគ្នាអំពីបញ្ហាវិបត្ដិអំពើពុករលួយ ដែលឈានទៅដល់ការព្យួរការងារមន្ដ្រី FIFA ពីររូប គឺមានលោក Sepp Blatter និង Michel Platini ដល់ទៅ ៩០ ថ្ងៃ។
សេចក្ដីថ្លែងការណ៍បានអះអាងថា នឹងមានកិច្ចប្រជុំមួយយ៉ាងធំ នឹងសំខាន់បំផុត នៅថ្ងៃទី ២០ ខែតុលា ក្នុងទីក្រុង Zurich ទាក់ទងនឹងបញ្ហាពុករលួយ ក្នុងបណ្ដាញគ្រប់គ្រង។ សេចក្ដីប្រកាស់ទើបតែ បានមួយថ្ងៃប៉ុណ្ណោះ ក្រោមការត្រៀមខ្លួនជាស្រេចពីសមាសភាពទាំងពីររូប គឺលោក Sepp Blatter និង Michel Platini ដែលអ្នកទាំងពីរត្រូវបាន ជាប់ការសង្ស័យ ហើយធ្វើការផ្អាកពីការងារដល់ទៅ ៩០ ថ្ងៃ។
សមាគមបាល់ទាត់ UEFA បានបង្ហាញពីការគាំទ្រទាំងស្រុងចំពោះលោក Michel Platini ហើយនឹងឲ្យមានការបង្កើតកិច្ចប្រជុំមួយដែលចូលរួបពីសមាជិកទាំងអស់ចំនួនដល់ទៅ ៥៤ រូប ក្រោមការរៀបចំឡើងនៅថ្ងៃទី ១៥ ខែតុលា នៅខេត្ដ Nyon ប្រទេសស្វីស។
សេចក្ដីអះអាងពីគេហទំព័រដដែលបានបន្ដទៀតថា គោលបំណងដែលជម្រុញឲ្យមានការព្យួរតំណែងលោក Sepp Blatter និង Michel Platini ដល់ទៅ ៩០ ថ្ងៃ គឺដើម្បីញ្ជៀសពួកគេមិនឲ្យចូលរួមក្នុងសកម្មភាពទាំងឡាយណាដែល ពាក់ព័ន្ធនឹងបាល់ទាត់។
ទន្ទឹមគ្នានោះផងដែរ លោក Michel Platini ក៏បានប្រគល់រួចរាល់អស់ហើយពីសុំណុំឯកសារទាក់ទងនឹងការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសប្រធាន FIFIA ដែលនឹងប្រារព្ធទៅនៅថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ២០១៦ ។ ហើយគណៈកម្មាការរៀបចំការបោះឆ្នោត ក៏នឹងត្រូវតែបញ្ជាក់ឲ្យបានច្បាស់លាស់ រាល់សុំណុំឯកសារទាំងនោះ ឲ្យមុនពេលផុតកំណត់គឺទទួលពាក្យនៅថ្ងៃទី ២៦ ខែតុលា ខាងមុខ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ sports.ndtv