CamNews

ភាពយន្ត 

លងបះសក់ទៀតហើយ ជាមួយនឹងភាពយន្ត The Conjuring 2 (Trailer Inside)

តើអ្នកជឿលើវិញ្ញានអរូបិដែររឺទេ? តើអ្នកជឿថា នៅលើលោកនេះមានវិញ្ញាណបិសាចដែលសន្ធិតនៅក្នុងផ្ទះរបស់អ្នកដែររឺទេ? ជឿជាក់ថានេះសុទ្ធតែសំនួរដែលគ្មានអ្នកណាអាចឆ្លើយបាននោះទេ សូម្បីតែអ្នកវិទ្យាសាស្ត្រនៅភាគខាងលិចក៏ដោយ។ កាលពីឆ្នាំ ២០១៣នេះ Warner Bros. Picture បាននាំទស្សនិកជនមកនូវខ្សែភាពយន្តបែបរន្ធត់ ព្រឺព្រួចដែលមានចំនងជើងថា The Conjuring ដែលទទួលលបានជោគជ័យយ៉ាងខ្លាំងមិនថាទូទាំងពិភពលោក ប៉ុន្តែក៏ដូចជាក្នុងប្រទេសកម្ពុជាផងដែរ ដោយសារខ្សែភាពយន្តនេះបានដក់ស្រង់ចេញពីហេតុការណ៍ពិតដែលឋិតក្រោមការស្រាវជ្រាវរបស់ប្តីប្រពន្ធចាប់ខ្មោចមួយគូរ ឈ្មោះថា The Warrens។ ក្នុងឆ្នាំ ២០១៦ នេះផងដែរ The Conjuring បានវិលត្រលប់មកកាន់ផ្ទាំងសំពត់សរសារជាថ្មីជាមួយនឹងភាគទីពីរ The Conjuring 2 ដែលនឹងបន្តដំនើរស្រាវជ្រាវរបស់ The Warrens ទៅលើហេតុការណ៍ពិតប្រាកដមួយទៀត។



ខ្សែភាពយន្តដ៏ល្បីល្បាញមួយនេះ គឹនឹងផលិតដោយផលិតកម្មដដែលគឺ Warner Bros. Picture និងដឹកនាំដោយអ្នកដឹកនាំរឿងដេលមានដើមកំណើតជាជនជាតិ ចិន-ម៉ាលេស៊ី James Wan ដែលតែងតែទទួលបានការកោដសរសើរលើស្នាដៃនៃការផលិតខ្សែភាពយន្តរបនស់គាត់ដូចជា Saw, The Conjuring, Furious 7, Annabelle ផងដែរ។ នៅក្នុងភាគទីពីរនេះ តួអង្គសម្តែងដែលធ្លាប់សម្តែងជាតួអង្គ The Warrens កាលពីភាគមុនគឺ Vera Farmiga និង Patrick Wilson ក៏នឹងវិលត្រលប់មកសម្តែងជាតួអង្គដដែលផងដែរ។ គួរបញ្ជាក់ផងដែរថា ការស្រាវជ្រាវពិតប្រាកដរបស់ The Warrens ត្រូវបានបង្ហាញទ្បើងដោយ អ្នកស្រី Lorraine Warren ផ្ទាល់ដែលអ្នកស្រីជាអ្នកដែលបានជួបហេតុការណ៍ទាំងនេះផ្ទាល់ជាមួយនឹងស្វាមីរបស់អ្នកស្រី ដែលឥលូវនេះលោកបានទទួលមរណភាពរួចទៅហើយ។



ហេតុការណ៍ស្រាវជ្រាវដែលនឹងបង្ហាញក្នុងភាពយន្តទីពីរនេះ គឺជាហេតុការណ៍មួយដែលកើតទ្បើងនៅក្នុងប្រទេសអង់គ្លេស ទៅលើគ្រួសារមួយដែលបានជួបជាមួយនឹងព្រលឹងចម្លែកចូលសន្ធិតក្នុងកូនស្រីរបស់ពួកគេ។ The Conjuring 2 នឹងចាក់បញ្ចាំងនាថ្ងៃទី ១០ មិថុនានេះតទៅនៅគ្រប់រោងភាពយន្តដែលនៅជិតអ្នក។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

ប្រភព​ ៖ Westec Media Limited


Tags: Westec Movie Eddie The Eagle The Conjuring 2