CamNews

តារា 

ប្រពន្ធរបស់ Angel Di Maria រងការបាក់ស្បាតពីចោរកម្ម ក្នុងផ្ទះ លែងចង់ត្រឡប់ទៅផ្ទះវិញ

ព័ត៌មានកីឡាករ៖ ហេតុការណ៍អាក្រក់មួយដែលកើតមានឡើង ចំពោះគ្រួសារ​បស់កីឡាករ Angel Di Maria​ កាលពីយប់ថ្ងៃសៅរ៍ នៅតែងលងបន្លាចដល់អារម្មណ៍ ដល់ប្រពន្ធរបស់កីឡាករ ឲ្យមានការភ័យខ្លាច រហូត​ដល់ថ្នាក់មិនចង់វិលត្រលប់ទៅផ្ទះរបស់ខ្លួនវិញឡើយ ។ 

ចោរកម្មមួយបានកើតមានឡើងកាលពីថ្ងៃសៅរ៍ ក្នុងផ្ទះរបស់ កីឡាករ Angel Di Maria ខណៈដែលគ្រូសារ​​របស់កីឡាករមានសមាជិក ៣ នាក់កំពុងតែទទួលទានអាហារពេលល្ងាច ក៏ស្រាប់តែមានក្រុម​ចោរ មួយ​ក្រុម​មានគ្នា ៣ នាក់សម្រុកចូលមក ដោយមានការវាយបំបែក សម្បត្ដិមួយចំនួន ហើយថែមទាំង គម្រាមទាម​​ទារទ្រព្យ​សម្បត្ដិ ប៉ុន្ដែមិនបានឡើយ ពួកគេក៏រត់ទៅវិញ ដោយនាំយកជាមួយសោរ​ឡាន ​ព្រមទាំងនាឡិកាដៃ​មួយទៀត ។ គ្រួសាររងគ្រោះ ក្រោយពីចោរបានចាកចេញទៅ ក៏សម្រេចចិត្ដ ចាកចេញ​បន្ដបន្ទាប់ដែរ ដោយ​មកស្នាក់នៅសណ្ឋាគា ហើយមិនហ៊ានត្រលប់ទៅផ្ទះវិញឡើយ ។​

អ្នកស្រី Jorgelina បានប្រាប់ទៅអ្នកសារព័ត៌មានថា អ្នកស្រី មិនហ៊ានត្រលប់ ទៅផ្ទះរបស់ខ្លួនវិញទេ ដរាប​ណាការភិតភ័យនៅតែបន្ដមានចំពោះគាត់ ។​

ស្របនឹងការលើកឡើងដូច្នោះផងដែរ​ ក្រុមមន្ដ្រីប៉ូលីសជំនាញ បានអះអាងដែរថា ហេតុការណ៍កើតមាន​​ចំពោះគ្រួសារ​របស់កីឡាករ ខាងប៉ូលីនិងខិតខំស្វែងរក មុខចោរ និងដាក់ទោសតាមច្បាប់ជាមិនខាន​ឡើយ​ មិនឲ្យគ្រួសាររងគ្រោះ ខ្វាយខ្វាល់ពីរឿងនេះទេ ។ 

អាន៖Angel Di Maria ភ័យឡើងបះសក់ ខណៈមានក្រុមចោរ ចូលប្លន់ក្នុងផ្ទះ កំពុងទទួលទាន អាហារ

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Manchester United Angel Di Maria