ទួគី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាពីថ្ងៃទី ២៣ តុលា ម្សិលមិញនេះថា ប្រព័ន្ធ
កាមេរ៉ា CCTV បានចាប់យករឿងហេតុមួយ ដែលស្ទើរតែមិនគួរអោយជឿ ខណៈដែលស្រ្ដី
ម្នាក់បានសម្រាលកូននៅលើដងផ្លូវ ហើយបានងាកមើលកូននោះទៀត តែគាត់នូវតែមិនដឹង
ថា ជាកូនរបស់គាត់។
ជាមួយគ្នានេះដែរ មួយសន្ទុះក្រោយមក ក៏មានមនុស្សជំទង់ម្នាក់បានដើរមក រូចក៏ឃើញទារក
នោះ គាត់ក៏បានទូរស័ព្ទទៅកាន់មន្ទីរពេទ្យ និងប៉ូលីស។ រំពេចនោះ ក្រុមគ្រូពេទ្យ និងប៉ូលីស
ក៏បានមកដល់ ហើយក៏យកទារកនោះទៅកាន់មន្ទីរពេទ្យ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ទា
រកស្រីនោះ ត្រូវបានគេដាក់ឈ្មោះ នៅក្នុងមន្ទីរពេទ្យថា Ecem Ahu ។
ចំពោះមា្ដយទារកនោះវិញ គាត់បាននិយាយប្រាប់ក្រុមប៉ូលីសថា នៅពេលដែលគាត់ដើរលើ
ដងផ្លូវទៅកាន់មន្ទីរពេទ្យ គាត់បានជ្រុះកូននោះទៅហើយ តែគាត់ស្មានថា វាជាដុំឈាមកក
( I thought it was a blood clot. I didn't Know it was the baby) ។ នេះជាវីដេអូក្លីប ដែល
បង្ហាញពីការសម្រាលកូន នៅតាមដងផ្លូវ សូមចុចដើម្បីមើ៕
ដោយ៖ នារី
ប្រភព៖ dailymail