CamNews

ព័ត៌មានអន្តរជាតិ 

ចម្លែកមែន!! បុរសម្នាក់ចូលលេងកម្សាន្ដក្នុងផ្ទះខ្មោច ស្រាប់តែស្លាប់ បង្កការភ្ញាក់ផ្អើល

ទីក្រុងហុងកុង៖ បុរសអាយុ ២១ ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបានគេរាយការណ៍ថា ត្រូវបានប៉ះទង្គិចនឹងវត្ថុមេកានិចមួយ ខណៈពេលគេកំពុងដើរឆ្លងកាត់ផ្ទះខ្មោច នៅក្នុងទីក្រុងហុងកុង។

បុរសម្នាក់ ដែលត្រូវបានគេស្គាល់អត្តសញ្ញាណថា មាននាមត្រកូល Cheung ត្រូវបានគេឃើញដេកសន្លប់ អស់រយៈពេល ៥ នាទីបន្ទាប់ពីរូបគេ ចូលទៅក្នុងកន្លែងក្ដារម្ឈូសសិប្បនិម្មិត( Buried Alive Ride)  នៅឧទ្យាន Ocean Park ។ ប៉ូលិសបាននិយាយថា ក្រោយមក បុរសនោះត្រូវបានរាយការណ៍ថា បានស្លាប់នៅក្នុងមន្ទីរពេទ្យ។

មន្ត្រីឧទ្យាន បាននិយាយថា បុរសនោះបានដើរចូលទៅក្នុងតំបន់ហាមឃាត់មួយកន្លែង ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា គាត់ត្រូវបានប៉ះទង្គិចនឹងមឈូសមួយ។
យោងតាមគេហទំព័រព័ត៌មានមួយ បានឱ្យដឹងថា ការទៅជិះលើមឈូសសិប្បនិម្មិតនេះ គឺជាផ្នែកមួយនៃពិធីបុណ្យ Halloween ប្រចាំឆ្នាំរបស់ឧទ្យានកម្សាន្តខាងលើ ដោយការចូលដេកក្នុងមឈូសយ៉ាងពិសេសនេះ នឹងធ្វើឱ្យភ្ញៀវទេសចរ ទទួលបានបទពិសោធ ប្រៀបបានគេកប់ទាំងរស់តែម្នាក់ឯង។


យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា ភ្ញៀវទេសចរ ត្រូវគេឱ្យចូលដេក ក្នុងមឈូសមួយ។ លោក Cheung ស្ថិតក្នុងចំណោមមនុស្សមួយក្រុម ដែលចាប់អារម្មណ៍ក្នុងការចូលគេងក្នុងមឈូសនេះ ក្នុងពិធីបុណ្យ Halloween នៅឆ្នាំនេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៥ ខែតុលា។
ប៉ូលីសបាននិយាយថា ការស៊ើបអង្កេតកំពុងត្រូវបានបន្ត ខណៈពេលដែលការការចូលគេងក្នុងមឈូសសិប្បនិម្មិតនេះ ត្រូវបានបិទ រហូតដល់មានការជូនដំណឹងពេលក្រោយទៀត ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC


Tags: International news