CamNews

ព័ត៌មានអន្តរជាតិ 

បំផ្ទុះគ្រាប់បែកក្នុងរោងការ នៅតួកគី ៖ ស្លាប់ និងរបួសជាង ១០០នាក់ (វីដេអូ)

ភ្ញៀវ​នៅក្នុង​ពិធីជប់លៀងអាពាហ៍ពិពាហ៍​មួយ​នៅតួកគី ដែលកំពុង​តែ​នាំគ្នា​រាំរែក ក៏ស្រាប់តែ​គ្រាប់
បែកមួយ​គ្រាប់បានផ្ទុះឡើង បណ្ដាល​ឱ្យ​រញ្ជូយ​អាគារ​ទាំងមូល។

យោងតាមទំព័រ indianexpress គ្រាប់បែកមួយគ្រាប់​ដែលត្រូវបានគេដាក់នៅក្នុងរថយន្ត នៅក្រុង
Van ប្រទេស​តួកគី ជិត​ព្រំដែនអ៊ីរ៉ង់ កាលពីថ្ងៃទី​ ១៧ បាន​ត្រូវបំផ្ទុះឡើង បណ្ដាល​ឱ្យ​មានមនុស្ស
ស្លាប់ ១១នាក់ និង​ជាង ១២០នាក់ផ្សេងទៀត រងរបួស។ 

វីដេអូ​ដែលថត​បាន​សកម្ម​ភាព​ បានបង្ហាញថា មុនពេលគ្រាប់បែកផ្ទុះ ភ្ញៀវ​ទាំង​ឡាយ​កំពុងតែ
សប្បាយរីករាយ​ក្នុង​ការ​រាំរែកជាមួយ​កូន​កម្លោះ និងកូនក្រមុំ។ ប៉ុន្តែ ខណៈនោះដែរ ក៏ស្រាប់តែ​
មាន​សម្លេង​ផ្ទុះ​លាន់កង​រំពង ធ្វើ​ឱ្យញាប់ញ័រ​អាគារ​ទាំង​មូល។ ទ្វារកញ្ចក់​ត្រូវ​បែកទាំង​ស្រុង ផ្សែង
ក៏​សាយភាយពេញ​បន្ទប់។ មនុស្ស​ទាំងឡាយនាំគ្នា​រកកន្លែងជ្រក ឬ​រត់​ចេញពីកន្លែងកើត​ហេតុ។

មកដល់ពេលនេះ មិនទាន់មាន​ក្រុមណាមួយ​ចេញ​មុខ​មកទទួលខុស​ត្រូវចំពោះ​ការបំផ្ទុះគ្រាប់បែក
នេះ​នៅឡើយ​។ ក៏ប៉ុន្តែ សមត្ថកិច្ច​ម្នាក់ឈ្មោះ Mehmet Parlak បានចោទប្រកាន់​ថា គណបក្ស​
ពលករជាតិ​ឃើត (Kurd (PKK)) គឺជាអ្នកនៅពីក្រោយការ​បំផ្ទុះគ្រាប់បែកនេះ។

PKK ត្រូវបាន​តួកគី អាមេរិក និង​សហភាព​អឺរ៉ុប ចាត់ទុកថា ជា​ក្រុម​ភេរវកម្ម​។

កាលពីថ្ងៃទី ១៥សីហា PKK ក៏ធ្លាប់​បាន​ធ្វើការ​បំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅក្នុងខែត្រ Diyarbakir
បណ្ដាលឱ្យមានមនុស្សស្លាប់ ៧នាក់ និង ៤៥នាក់រងរបួស​។

តំបន់​អាគ្នេយ៍​របស់​តួកគី ជាកន្លែងដែលមានជនជាតិ​ឃើត​រស់នៅច្រើន បាន​ធ្លាក់ទៅក្នុង​អំពើ
ហឹង្សា បន្ទាប់ពី​កិច្ច​ព្រមព្រៀង​ឈប់បាញ់​ដែលបាន​រយៈពេល ២ឆ្នាំ រវាង​រដ្ឋាភិបាល និង PKK
បាន​បរាជ័យ កាលពីខែកក្កដា ឆ្នាំទៅ។

ប្រែសម្រួល ៖ បុត្រា


Tags: បំផ្ទុះគ្រាប់បែក តួកគី ពិធីរៀបការ