CamNews

តារា 

តារាសម្តែង សាច់ចាំ នាង Candy Law សម្ដែងជាតួឃាតករ ក្នុងរឿងថ្មី

ចិន៖ តារាសម្តែងរូបស្រស់ មុខក្មេងជាង អាយុ នាង Candy Law ថ្មីៗនេះបានឲ្យដឹងថា ក្នុងខ្សែភាពយន្តថ្មី នាងនឹងដើរ តួជាឃាតករ ជាតួដែលតារារូបនេះមិនធ្លាប់សម្តែង ទាល់តែសោះតាំងចូលសិល្បៈ ។ ព័ត៌មានចិន បានឲ្យដឹង នៅថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៥នេះថា តារាសម្តែងរូបស្រស់ វ័យ៥០ឆ្នាំ Candy Law បាននិយាយថា នាងនឹងថតភាពយន្តថ្មី ដើរតួជាឃាតករ ដែលជាលើកទី១ហើយ សម្រាប់នាង ហើយកូនប្រុសរបស់នាង ភ្ញាក់ផ្អើល ខ្លាំងណាស់ ពេលដឹងដំណឹងនេះ។ កូនប្រុសដែលចូលចិត្តលេងហ្គេមនោះ បាននិយាយថា រូបគេនឹងបង្រៀននាង ពីរបៀបបាញ់កាំភ្លើងនៅផ្ទះ។

Candy បាននិយាយថា«សម្រាប់រឿងថ្មី ដែលដើរតួជាឃាតករនេះ ខ្ញុំត្រូវតម្រូវឲ្យថតនៅប្រទេសថៃ ហើយនឹងចាប់ ផ្តើមហាត់សម នៅសប្តាហ៍ក្រោយ ហើយខ្ញុំនឹងប្រឹងឲ្យអស់ ពីលទ្ធភាព ឲ្យអ្នកគាំទ្រឃើញថា ខ្ញុំអាចអាចធ្វើបាន»។
និយាយពីឈុតរឹបៗ ដែលតួឈាតករតែងតែស្លៀក ត្រូវបានតារាសាច់សខ្ចី Candy Law បានឲ្យដឹងថា នាងមិន ទាន់ដឹងថា ស្លៀកបានស្រួល ឬយ៉ាងណានោះទេ តែនាងនឹងហាត់រត់ ដោយពាក់ស្បែកជើងកែងចោទ ព្រោះដឹងថា វាពិតជាពិបាក ពេលសម្តែងម្ដងៗ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Tianjin Explode