CamNews

សុខភាព 

ស្ត្រីធាត់ដែលមានផ្ទៃពោះ អាចរងនូវផលវិបាកច្រើន នៅពេលសម្រាលកូន

ដោយយោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទារកដែលទើបនឹងកើតលើស្ត្រីធាត់ ដែលមានបញ្ហានៃការគេងមិនដកដង្ហើម, ដែលជា ជំងឺដែលបណ្តាលឲ្យរំខានដល់ការគេង និងឈប់ដកដង្ហើមអំឡុងពេលយប់, ហាក់ដូចជាងាយនឹងបញ្ចូនទៅនឹងផ្នែកសង្គ្រោះបន្ទាន់។

ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Obstetrics & Gynecology ក៏បានរកឃើញថា ការគេងមិនដក ដង្ហើមត្រូវបាន ផ្សារភ្ជាប់ទៅនឹងអត្រាខ្ពស់នៃជំងឺព្រាយក្រឡាភ្លើងក្នុងចំណោមស្ត្រីដែលលើសទម្ងន់ខ្លាំង។

វេជ្ជបណ្ឌិត ជូដេត លូវីស (Judette Louis) ជាសាស្ត្រាចារ្យរងខាងផ្នែកសម្ភព និងរោគស្ត្រីនៅសាកលវិទ្យាល័យ South Florida បាន និយាយថា ការស្រាវជ្រាវរបស់យើងបានបង្ហាញថា ការគេងមិនដកដង្ហើមអាចនាំ ឲ្យមានលទ្ធផលអាក្រក់ទាំងម្តាយ និងកូន។

វេជ្ជបណ្ឌិត លូវីសបានបន្ថែមថា មុខងាររបស់វាដែលដូចទៅនឹងកត្តាហានិភ័យ សម្រាប់លទ្ធផលផ្ទុយ នៃការមានផ្ទៃពោះ ចំពោះមនុស្សធាត់នោះ គួរតែត្រូវបាន ពិនិត្យយ៉ាងប្រុងប្រយ័ត្ន។

ការស្រាវជ្រាវបានពិនិត្យលើស្ត្រី១៧៥នាក់ដែលមានផ្ទៃពោះ និងធាត់ ដែលបានពិនិត្យអំពីជំងឺ នៃការដកដង្ហើមដែលទាក់ទងនឹងការគេង។ ស្ត្រីត្រូវបានគេចែកឧបករណ៍ដើម្បីប្រើប្រាស់នៅផ្ទះ ដើម្បីធ្វើតេស្តរកមើលការគេងមិនដកដង្ហើម។

ការស្រាវជ្រាវបានវិភាគលើទារក ដែលទើបនឹងកើត១៥០នាក់ ដែលត្រូវបានបញ្ចូនចូលក្នុងផ្នែកសង្គ្រោះបន្ទាន់, ដោយបញ្ហាការកើតមិនគ្រប់ខែ, មានបញ្ហានានាពីកំណើត និងមានបញ្ហាដកដង្ហើមក្នុងចំណោមទារក ដែលទើបនឹងកើតនោះ។

ជិត១៥%នៃស្ត្រីទាំងនោះមានការគេងមិនដកដង្ហើម។ ស្ត្រីទាំងនោះគឺលើសទម្ងន់ និងមានជំងឺលើសឈាមរ៉ាំរ៉ៃជាស្ត្រីដែលមិនមាន ជំងឺនៃការ គេង។ ស្ត្រីមានផ្ទៃពោះដែលមានការគេងមិនដកដង្ហើមហាក់ដូចជាងាយនឹងសម្រាលកូនដោយការវះកាត់ និងវិវត្តទៅជាជំងឺព្រាយក្រឡាភ្លើង ដែលជាជំងឺមួយបណ្តាលឲ្យមានសម្ពាធឈាមខ្ពស់ និងប្រូតេអ៊ីនខ្ពស់នៅក្នុងទឹកនោម។

ទោះបីជាមិនមានភាពខុសប្លែកគ្នាក្នុងចំណោមអត្រានៃទារកកើតមិនគ្រប់ខែក្នុងចំណោមស្ត្រីទាំងនោះក៏ដោយ, ប៉ុន្តែទារកដែល កើតលើស្ត្រីដែល មានការគេងមិនដកដង្ហើមហាក់ដូចជាត្រូវបានបញ្ចូនទៅកាន់ផ្នែកសង្គ្រោះបន្ទាន់។ ភាគច្រើន, ទារកទាំងនោះត្រូវបានបញ្ចូនដោយ សារបញ្ហា ដកដង្ហើម។ អ្នកស្រាវជ្រាវបានចង្អុលបង្ហាញថា ចំនួនជាច្រើននៃការសម្រាលតាម C-section អាចដើរតួសំខាន់ក្នុងអត្រាខ្ពស់នៃការ បញ្ចូន ទារក ទៅកាន់ផ្នែកសង្គ្រោះបន្ទាន់នោះ។

អ្នកស្រាវជ្រាវបានសរុបថា ការតាមដានចំពោះជំងឺនៃការដកដង្ហើមចំពោះការគេងក្នុងចំណោមស្ត្រីមានផ្ទៃពោះ គួរតែត្រូវបានធ្វើដោយល្អបំផុត៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: US China Hong Kong Pentagon Int news Hot news