CamNews

សុខភាព 

អត់កម្លាំងរឿងលើគ្រែ សាកអាហារទាំងនេះលមើល៎!

ពាក្យចាស់ពោលថា “អ្នក ជាអ្វី ដែលអ្នកបរិភោគ”  ហើយខណៈពេលអាហារ ដែលយើងទទួលទានចូលទៅ មានឥទ្ធិពលដោយផ្ទាល់ទៅលើអ័កម៉ូន គីមីខួរក្បាល ថាមពល និងកម្រិតស្រ្ដេស អាហារមួយចំនួនក៏មានឥទ្ធិពលដល់ការបង្កើនចំណង់ផ្លូវភេទដែរ។ ខាងក្រោមនេះ គឺជាអាហារមួយចំនួន ដែលមានប្រសិទ្ធភាពបង្កើមចំណង់ផ្លូវភេទ៖



ផ្លែបឺរ៖ បឺរ គឺជាផ្លែឈើដ៏អស្ចារ្យ ដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា វីតាមីន E  ប៉ូតាស្យូម និងវីតាមីន B។ សារធាតុទាំងអស់នេះ គឺជាប្រភពដ៏អស្ចារ្យនៃខ្លាញ់ monounsaturated  ល្អសម្រាប់សុខភាពបេះដូង ដែលអាចការពារជំងឺបេះដូង និងបង្កើនលំហូរឈាមបានល្អ។

សារធាតុ ដែលជំនួយដល់បេះដូង និងចរន្ដឈាមរបស់អ្នក ក៏អាចមានសារសំខាន់សម្រាប់ជីវិតផ្លូវភេទ ប្រកបដោយសុខភាពល្អផងដែរ។ លើសពីនេះទៀត វីតាមីន E ដែលមានគុណសម្បត្ដិល្អសម្រាប់ស្បែករបស់អ្នក ក៏ជួយឱ្យរាងកាយរបស់អ្នកបញ្ចេញជាតិអ័រម៉ូនមួយចំនួនផងដែរដូចជា អ័រម៉ូន testosterone អ័រម៉ូនអេស្ត្រូសែន និងប្រូសេស្តេរ៉ូន ដែលរត់ក្នុងចរន្តឈាមរបស់អ្នក និងជំរុញការឆ្លើយតបផ្លូវភេទ។

ចេក៖ ចេក ផ្ដល់នូវគុណសម្បត្ដិជាច្រើន បើនិយាយដល់ការបង្កើនចំណង់ផ្លូវភេទ។ ផ្លែឈើប្រភេទ នេះផ្តល់នូវជាតិប៉ូតាស្យូម ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ ក្នុងការផ្ដល់កម្លាំងដល់សាច់ដុំ (ដែលអាចធ្វើឱ្យការរួមភេទឈានដល់ចំណុចកំពូលសុខស្រួលបំផុត) ។ ម្យ៉ាងទៀត វាសម្បូរដោយសារធាតុចិញ្ចឹមជាច្រើនដូចជា ប៉ូតាស្យូម និងវីតាមីន B ដែលមានសារសំខាន់ចំពោះការផលិតចេញអរម៉ូនផ្លូវភេទ។

ត្រីសាម៉ុង៖ អ្នកប្រហែលជាដឹងហើយថា ត្រីសាម៉ុងគឺជាប្រភពអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលគាំទ្រដល់បេះដូងឱ្យមានសុខភាពល្អ ព្រមទាំងជំនួយដល់សក់ និងស្បែកឱ្យភ្លឺរលោងទៀតផង។ ប៉ុន្តែអ្នកប្រហែលជាមិនដឹងពីទំនាក់ទំនងរវាងត្រីសាម៉ុងចំហុយ និងការបង្កើនតម្រេកផ្លូវភេទនោះទេ។ អាស៊ីតខ្លាញ់ ដែលសំខាន់ៗទាំងនោះ ក៏រក្សាមុខងារអរម៉ូនឱ្យដំណើរការបានល្អប្រសើរផងដែរ ហើយវាអាចបង្កើនកម្រិតដូប៉ាមីន នៅក្នុងខួរក្បាលដើម្បីធ្វើឱ្យអ្នកមានភាពរំជើបរំជួល ក្នុងកាមារម្មណ៍។



សូកូឡា៖  សូកូឡាខ្មៅសុទ្ធ មានកេរ្តិ៍ឈ្មោះល្បីល្បាញរាប់សតវត្សរ៍មកហើយថា ជាថ្នាំសម្រើបតណ្ហា ។ ជាតិកាកាវ មានផ្ទុកនូវសារជាតិគីមី phenylethylamine ជាភ្នាក់ងារភ្ញោចមួយប្រភេទ ដែលបង្កើតថាមពល dopamine នៅក្នុងខួរក្បាល ព្រមទាំងធ្វើឱ្យអ្នកនឹកឃើញដល់អារម្មណ៍សុខស្រួល និងក្ដីរំភើប ដែលធ្វើឱ្យការរួមភេទហាក់ដូចជាគំនិតដ៏អស្ចារ្យមួយ។ សរសៃប្រសាទ serotonin និង anandamide ទាំងពីរយ៉ាងនេះ ផ្ដល់នូវអារម្មណ៍សុភមង្គល និងភាពស្រណុកសុខស្រួលអំឡុងពេលរួមភេទ។ ហើយសារធាតុទាំងពីរយ៉ាងនេះ ត្រូវបានរកឃើញ នៅក្នុងសូកូឡា។

ឪឡឹក៖  ផ្លែឈើនៅរដូវក្តៅនេះ ត្រូវបានគេដឹងថា មានឥទ្ធិពលដល់ប្រព័ន្ធសរសៃឈាមបេះដូង និងប្រព័ន្ធភាពស៊ាំរាងកាយ។ សារធាតុ Citrulline បង្កើននូវនីទ្រីកអុកស៊ីត ដែលបើកសរសៃឈាម និងបង្កើនចរន្ដឈាមរត់ ដែលរួមចំណែកដល់ការបង្កើនអារម្មណ៍រំភើបពេលរួមភេទ។ ការសិក្សាមួយ បានបង្ហាញថា ឪឡឹកនេះអាចមានឥទ្ធិពលដូចថ្នាំបង្កើនចំណង់ផ្លូវភេទ Viagra  ផងដែរ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ sheknows


Tags: Health news