ភាពយន្ត ៖ ប្រិយមិត្ត មិត្តអ្នកអាន អាចជា បេក្ខភាព ដែល ចូលចិត្ត តាម ដានខ្សែភាពយន្តបរទេស ទើបតែមកដល់ថ្មីៗដែរឬទេ ។ ដូច្នេះ ភាពយន្តណាខ្លះ ដែលអស់ លោកអ្នក ទន្ទឹងរង់ចាំ តាមដាន និងទស្សនា អំឡុងខែ មិថុនា ? យ៉ាងណាក៏ដោយចុះ ភាពយន្ត នឹងមកដល់ថ្មី ដែលលោកអ្នកអាច នឹងមិនមើលរំលងបាននោះគឺ Me Before You មិនធ្វើឲ្យលោកអ្នក ខកបំណងនោះទេពោលជាខ្សែ ភាពយន្តបែបមនោសញ្ចេតនាគួរឲ្យជក់ចិត្តជាខ្លាំង ។
មាននិស្ស័យទើបមានវាសនា ជាចុងក្រោយ នាំឲ្យមនុស្ស ២ នាក់ដែលនៅឆ្ងាយគ្នា ឲ្យមកជួប និង ស្គាល់គ្នាទាល់តែបាន ពោល Lou Clark មានវាសនាបានមក ជួប នឹងបុរសទ្រព្យសម្បត្តិស្តុក Will Traynor ។ ជាការពិត Lou Clark ជា នារីដ៏ទន់ភ្លន់ម្នាក់ ប៉ុន្តែ ម៉ត់ច៉ត់ជាមួយនឹងការងាររបស់នាង ដែលនាងធ្លាប់តែរីករាយក្នុងការបម្រើការ នៅ ឯហាងតែ The Buttered Bun ។ ជាអកុសល នាង ត្រូវបង្ខំចិត្តទទួលការងារថ្មីជាអ្នកមើលថែ កូន ប្រុស អ្នកមាន ដែលទទួលរងនូវភាពពិការ ដោយ សារគ្រោះថ្នាក់ចរាចរណ៍ នោះ គឺ លោក Will Traynor ។ ពីមនុស្ស មិនធ្លាប់ស្គាល់គ្នា ប៉ុន្តែ អាច និយាយបានថា មាននិស្ស័យទើបមានវាសនា ក៏នាំឲ្យពួកគេបានស្គាល់គ្នា ។ ភាពស្និទ្ធស្នាល ដែល អាចនិយាយបានថា ស្នេហ៍មិនឈ្នះសិទ្ធ ក៏នាំឲ្យពន្លកស្នេហាពួកគេបានចាប់ផ្តើមឡើង ។ ជាបេក្ខ ភាពខ្សែភាពយន្ត មនោសញ្ចេតនា ជក់ចិត្ត ដិត អារម្មណ៍ លាយឡំ ជាមួយនឹងឈុតឆាក កំប្លែងនោះ Me Before You នឹងមិនធ្វើឲ្យលោកអ្នកខកបំណងនោះទេ ចាប់បញ្ចាំងឆាប់ៗនេះហើយ ចាប់ ពីថ្ងៃទី ៣ ឧសភា នេះតទៅហើយ នៅគ្រប់រោងភាពយន្ត ទំនើបៗក្នុងរាជធានីភ្នំពេញ ។
ចុចទីនេះដើម្បីទស្សនា trailer
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់ អាទិត្យ។