តៃវ៉ាន់ ៖ នាង Ruby Lin បានបញ្ជាក់តម្រុយមួយថា នាងចង់ទៅទិញផលិតផលទារកពណ៍ផ្កាឈូក វាហាក់បីដូចជាតម្រុយថា កូននៅក្នុងពោះរបស់នាងគឺជាកូនស្រី ។
តារាសម្តែងតៃវ៉ាន់ដែលកំពុងតែមានផ្ទៃពោះ ៤ ខែរូបនេះ ត្រូវបានអ្នកកាសែតប្រទះឃើញនាង ហើយក៍បានសួរនាងថា តើនាងកំពុងសម្លឹងមើលផលិតផលរបស់ទារក? តារាស្រីរូបនេះក៍ឆ្លើយតបទាំងញញឹមថា ចាស! ខ្ញុំពិតជាកំពុងសម្លឹងរកផលិតផលរបស់ទារកដែលមានពណ៍ផ្កាឈូក ។
ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ នាង Ruby ព្រមទាំងស្វាមី នៅមិនទាន់បានបញ្ជាក់ឲ្យជាក់លាក់នៅឡើយទេថា តើជាកូនប្រុស ឬ ស្រី ។ ប៉ុន្តែគូស្វាមីមួយគូនេះ បានបញ្ជាក់ថា មិនថាកូនប្រុស ឬ ស្រីទេ គឺពួកគេស្រលាញ់ស្មើរគ្នា ។
គួរបញ្ជាក់ឲ្យដឹងថា នាង Ruby និងស្វាមីបានក្លាយជាមិត្តភក្តិជាមួយគ្នា អស់រយៈពេល ១០ ឆ្នាំឯណោះ ក្រោយមកទើបដាក់ចិត្តស្រលាញ់គ្នា ហើយសម្រេចចិត្តដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី ៣១ ខែមិថុនា នៅឯកោះបាលី និងមានពាក្យចចាមអារាមថា មានផ្ទៃពោះមុនរៀបការទៀតផង ៕
-ចុចអាន ៖ ចម្លែកម៉េស!! នាង Ruby Lin និងស្វាមីទៅចូលរួមព្រឹត្តិការណ៍ដ៍ធំមួយជាមួយ គ្នា តែបែរជាមិនបាន...
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ jaynestars