CamNews

តារា 

មួយសន្លឹកនេះ Messi ហួសនិយាយ ខណៈចាប់ដៃជាមួយ កូនយក្ស

ព័ត៌មានកីឡាករ ៖ រូបភាពមួយសន្លឹកដែល តារា Barcelona បានបង្ហាញឡើង ខណៈមានវត្ដមានជាមួយ បុរសដែលមានកំពស់ខ្ពស់លំដាប់លេខ ២ នៅអឺរ៉ុប បង្កឡើងជាការងឿងឆ្ងល់ដល់ ប្រិយមិត្ដនាពេលនោះ​។ 

យោងតាមការបង្ហាញរបស់ គេហទំព័រ Mirror បានលើកឡើងថា មិនត្រឹមតែ Messi ដែលលេចវត្ដមាននៅ​ទី​នោះ បើសូមប្បីមិត្ដរួមក្រុមជាច្រើននាក់ទៀត ក៏ទៅទីនោះផងដែរ គឺចូលរួមទស្សនាការប្រកួត​បាល់​បោះ Washington Wizards មុនពេលក្រុម​ Barcelona ត្រូវប្រកួតជាមួយ ក្រុម El Salvador ។ 

ក្នុងឱកាសនៃការចូលរួមនោះផងដែរ Messi ក៏បានជួបគ្នាជាមួយលោក Gheorghe Muresan ដែលជាអតីកីឡាករបាល់បោះល្បីឈ្មោះ ហើយមានកំពស់ដល់ទៅ ២.៣៣ ម៉ែត្រ ដែលស្ថិតក្នុងលំដាប់កំពូលលេខ ២ នៃកំពស់​ដែលខ្ពស់ជាងគេនៅអឺរ៉ុប ។ ស្ថិតក្នុងស្ថានភាពដ៏អស្ចារ្យនោះ អ្នកទាំងពីរ បានសម្ដែងការគួរសម​ទាំងសងខាង ព្រមទាំងទឹកមុខយ៉ាងរីករាយ ខណៈដែល Messi ពេលនោះ ប្រៀបដូចជាកូនក្មេងអ៊ីចឹងដែរ ។​ទស្សនារូបភាពខាងក្រោម ៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Messi