CamNews

សុខភាព 

ការរួមភេទ ជួយកាត់បន្ថយ រោគបេះដូង

សុខភាព ៖ បើយោងតាមលទ្ធផល ពិសោធន៍របស់ វិទ្យាស្ថានរោគបេះដូង អាម៉េរិកបានរកឃើញថា បុរសដែលមាន អាការ អវយវៈភេទ មិនមាំមួន ឬហៅកាត់ថា រោគអសមត្ថភាពផ្លូវភេទ វាជាសញ្ញាណបង្ហាញប្រាប់ ឱ្យដឹងជាមុនថា សុខភាព បេះដូង ចាប់ផ្ដើមមិនសូវល្អហើយ ។

ការសិក្សាទៅលើក្រុមមនុស្សចំនួនជាង២៣០០០នាក់ នៅក្នុងរយៈពេល៤ឆ្នាំ គេបានរកឃើញ លទ្ធផល ថា បុរស ដែលមានអាការ អសមត្ថភាពផ្លូវភេទមាន ចំនួនជាង ៥៨ភាគរយ ដែលប្រឈមទៅ នឹងរោគបេះ ដូង ។

ខណៈនោះដែរលទ្ធផលសិក្សាមួយទៀតគេបាន រកឃើញថា បុរសដែលមាន សមត្ថភាពអាចឈានដល់ ចំណុច កំពូលក្នុងពេលរួមភេទ បានជាង៣ដងក្នុង១ សប្ដាហ៍អាចកាត់បន្ថយ អាការរោគបេះដូង បាន រហូតដល់៥០ភាគរយ ។ ទាំង អស់នេះ ក៏ព្រោះការឈានដល់ ចំណុចកំពូលវាធ្វើឱ្យ រាងកាយ បញ្ចេញនូវ អ័រម៉ូន DHA ដែលសម្រួលដល់ ចរន្ដឈាម រត់នៅក្នុងរាងកាយ ៕

www.lookingtoday.com

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news