ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស worldnewstoday
ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃអង្គារកន្លងទៅនេះ អោយដឹងថា ក្រុមមន្រ្តីប៉ូលីស
បានធ្វើការចាប់ឃាត់ខ្លួនយុវសិស្សម្នាក់ ក៏ព្រោះតែគេរៀនខ្លាំងពេក។
គួរបញ្ជាក់ផងដែរថា យុវសិស្សដែលត្រូវជាជនជាប់ចោទរូបនោះ មានឈ្មោះថាJamie Ga-
gliardi វ័យ ១៨ ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួន ខណៈពេលដែលគេបានបដិសេធមិនព្រមចាក់
ចេញពីបណ្ណាល័យទាល់តែសោះ។
យុវសិស្សវ័យ ១៨ ឆ្នាំរូបនោះ មានឈ្មោះថា Jamie Gagliardi
ប្រភពដដែលបានបន្ថែមថា Gagliardi រំពឹងថាខ្លួននៅធ្វើបានល្អឥតខ្ចោះនៅក្នុងការប្រឡង
តាមរយៈការសិក្សាមេរៀនក្រៅថ្នាក់ ពោលគឺនៅបណ្ណាល័យតែម្តង ស្របពេលដែលករ
ណីមួយនេះ ក៏ជាសម្ពាធដែលត្រូវបានក្រុមគ្រួសាររឹតបណ្តឹងផងដែរ។
ដោយឡែក ការចាប់ឃាត់ខ្លួនគេនោះ មិនត្រូវបានផ្តន្ទាទោសអ្វីនោះទេ ពោលគឺគ្រាន់តែ
ចាប់គេចេញពីបណ្ណាល័យតែប៉ុណ្ណោះ៕
ដោយ ៖ ពិសី
ប្រភព ៖ worldnewstoday